Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រន្ធត់​ណាស់​! បុគ្គលិក​ស្រី​ម្នាក់​ចាប់​អ្នក​រួម​ការងារ​ខ្លួន​ធ្វើជា «​ខែល​» ការពារ​ពី​ការវាយប្រហារ​ជនបិទមុខ​ម្នាក់​ដែល​ប្រដាប់​ដោយ​កាំបិត​ដ៏​មុច​ស្រួច (​វីដេអូ​)

spot_img

​វីដេអូ​រយៈពេល​១​នាទី ពី​កាមេរ៉ា​ឃ្លាំមើល​នៅក្នុង​ហាង​លក់ទំនិញ​មួយកន្លែង នៅក្នុង Sida ខេត្ត Nakhon Ratchasima ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ បានបង្ហាញ​ឲ្យ​បុរស​ឈុតខ្មៅ និង​បិទមុខ​ម្នាក់ បាន​ចូល​វាយប្រហារ​ទៅលើ​បុគ្គលិក​ស្រីៗ​២​នាក់ ជាមួយ​កាំបិត​វែង​ដ៏​មុត​ស្រួច ។​

​នៅពេល​ឃើញ​ជន​មិន​ស្គាល់មុខ​នេះ បាន​ដើរចូល និង​មានការ​ភ័យខ្លាច​ខ្លាំង បុគ្គលិក​ស្រី​រាង​ធាត់​ម្នាក់ បាន​ចាប់​លើក​ស្ត្រី​អ្នក​រួម​ការងារ​ម្នាក់​ធ្វើជា «​ខែល​» ដើម្បី​ការពារ​ខ្លួន​នាង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ជន​រូបនោះ​ចាក់​នាង​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​តែម្តង ។​

​ក្រោយពី​ចាក់​ប្រហារ​ឲ្យ​មាន​របួស​រួច ជន​ដ៏​កំណាច​រូបនេះ​បាន​ចាកចេញ​ទៅវិញ​យ៉ាង​លឿន ដោយ​ពុំ​ឃើញ​មាន​នាំយក​របស់ទ្រព្យ​អ្វី​នោះទេ ។​

​ស្ត្រី​រងគ្រោះ​ត្រូវបាន​ចាក់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​នៅត្រង់​ពោះ និង​ត្រូវ​ពេទ្យ​ដេរ​អស់ ៦ ថ្នេរ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ជន​រូបនេះ ដែល​គេ​នៅតែ​ពុំទាន់​ដឹង​ច្បាស់​ពី​មូលហេតុ នាំ​ឲ្យ​រូបគេ​ចូលមក​វាយប្រហារ​មក​លើ​បុគ្គលិក​ហាង​យ៉ាង​សាហាវ​បែបនេះ ៕ រក្សា​

spot_img
×