Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់​! កំពុង​សា​រ៉េ​​សុខៗ ស្រាប់តែ​ឡាន​នេះ​ច្រឡំ​ជាន់​ហ្គា ស្ទុះ​កិន​ពីលើ​ទាំង​កម្រោល និង​អូស​ជាច្រើន​ម៉ែត្រ (​វីដេអូ​)

spot_img

​ហេតុការណ៍​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ស្លុតរន្ធត់​យ៉ាងខ្លាំង នៅពេលដែល​បុរស​ជា​អ្នក​សា​រ៉េ​ឡាន​ចូល​ចត​ម្នាក់ ត្រូវបាន​រថយន្ត​១​គ្រឿង ដែល​ប្រហែលជា​ច្រឡំ​ជាន់​ហ្គា បាន​កិន​ពីលើ​ទាំង​កម្រោល​តែម្តង ។​

​តាមរយៈ​វីដេអូ បានបង្ហាញ​ឲ្យ​ឃើញ​មាន​ម៉ូតូ​ជាច្រើន បាន​ចូលមក​ថត​បន្តបន្ទាប់​គ្នា ស្ថិត​នៅមុខ​ហាង​មួយកន្លែង​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ក្នុងនោះ​ក៏មាន​រថយន្ត​តូច​១​គ្រឿង ក៏​ចូលមក​ចត​ផងដែរ ។ បន្ទាប់មក គេ​ឃើញ​បុរស​ម្នាក​ជា​អ្នក​សា​រ៉េ​ឡាន បាន​ដើរ​សំដៅ​រថយន្ត​នោះ ដើម្បី​សា​រ៉េ​ចូលចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ ។ ប៉ុន្តែ មិនដឹង​យ៉ាងម៉េច ស្រាប់តែ​រថយន្ត​នោះ​ស្ទុះ​រុញ​គាត់​ជាច្រើន​ម៉ែត្រ និង​ធ្លាក់ចូល​ក្រោម​កង់​រថយន្តតែម្តង ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មនុស្ស​២​នាក់​ទៀត​ដែល​បំរុង​ជិះ​ម៉ូតូ​ចាក​ចេញពី​កន្លែង​ចត ក៏ត្រូវ​បាន​រថយន្ត​កិន​ពីលើ​ផងដែរ ។​

​ទោះយ៉ាងណា បុរសអ្នក​សារ៉េឡាន​នោះ និងបុរស២នាក់ទៀត ត្រូវ​បាន​គេរាយការណ៍​ថា បានរងរបួស​ស្រាលប៉ុណ្ណោះ ៕ រក្សា​

spot_img
×