Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹង​ថា​អ្នក​លក់​ទូរស័ព្ទ​ស្រុក​ខ្មែរ​បាន​ដឹង​រឿង​ក្រុមហ៊ុន Apple សម្រេច​លក់​ទូរស័ព្ទ iPhone X (​រៀបចំ​ឡើង​វិញ​) ក្នុងតម្លៃ​…​ទាប​ជាង​មុន​!

spot_img

iPhone X ត្រូវបាន Apple លក់​ចេញ​នៅ​ខែ ១១/២០១៧ ហើយ​ក្រុមហ៊ុន​នេះ​បាន​ផ្អាក​លក់​ជិត​១​ឆ្នាំ​ក្រោយមក ។ យ៉ាងនេះ​ក្តី​ថ្មីៗ​នេះ Apple ស្រាប់តែ​សម្រេច​លក់​ទូរស័ព្ទ​ក្នុង​សណ្ឋាន “​រៀបចំ​ឡើង​វិញ​” (refurbished) ក្នុងតម្លៃ​ទាប​ជាង​មុន​ច្រើន​លើ​ទីផ្សារ​អាមេរិក ។​

​តាម​នោះ iPhone X ប្រភេទ​នេះ​មាន​សំណុំ​ចងចាំ ៦៤ GB ត្រូវ​បាន​លក់​តម្លៃ ៧៦៩ USD ទាប​ជាង​មុន ១៣០ USD ហើយ​ប្រភេទ ២៥៦ USD មានតម្លៃ ៨៩៩ USD ទាប​ជាង​មុន ១៥០ USD ។​

iPhone X មិនទាន់​ហួស​សម័យ​ទេ ព្រោះ​រូបរាង​របស់​វា​ស្រដៀង​នឹង iPhone ជំនាន់​ថ្មី​បំផុត​របស់ Apple ។​

iPhone X ដែល​រៀបចំ​ឡើង​វិញ ព្រោះ​តែ​បាន​ដាក់លក់​ហើយ​មាន “​បញ្ហា​” ឬក៏ Apple ប្រមូល​យក​មក​វិញ​(​នៅក្នុង​ឃ្លាំង​) រួច​គេ​យកមក​រៀបចំ​ឡើង​វិញ ។ វា​ត្រូវ​បាន​គេ​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ដោយ​ក្រុមហ៊ុន​ផ្ទាល់​មុន​យកមក​ដាក់​តាំង​លក់​ជាថ្មី ។ ដោយហេតុ​នេះ​ទើប​ត្រូវ​លក់​ក្នុងតម្លៃ​ទាប​ជាង​តែ​អ្វីៗ​មាន​សព្វគ្រប់ ហើយ​ក្រុមហ៊ុន​ក៏​ធានា​១​ឆ្នាំ​ដូច​ស្តង់ដា​របស់ Apple ដែរ ។​

​តើ​នៅ​កម្ពុជា ដៃគូ​ដែល Apple ចែកចាយ​មាន​ដឹង​ហើយ​ឬ​នៅ​? នេះ​ក៏​ជា​ព័ត៌មាន​សម្រាប់​អ្នក​និយម​ប្រើប្រាស់​ទូរស័ព្ទ iPhone ដែរ ៕​ ចន្ទ្រា

spot_img
×