Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​ជា​ថ្ងៃទី​១​នៃ​ពិធី​ចូលឆ្នាំ​ចិន ត្រូវធ្វើ​អារម្មណ៍​ឲ្យ​សប្បាយ ពេលធ្វើការ​អ្វី​ចូរ​ប្រមូលផ្តុំ​តែ​ក្នុង​កិច្ចការ​ថ្ងៃនេះ និង​បច្ចុប្បន្ន​ប៉ុណ្ណោះ ។ ចូរ​ពិនិត្យមើល​ឡើងវិញ តើ​ការខ្វះ​ភាព​ប្រមូលផ្តុំ​អាច​នឹង​ក្លាយជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​មិនអាច​ជោគជ័យ​ក្នុង​ការងារ​ឬ​វា​ជា​ឧបសគ្គ​លើផ្លូវ​ដែល​អ្នកដើរ​ថ្ងៃនេះ ។ អ្នក​មិនត្រូវ​សប្បាយ​ជ្រុល​ដោយ​ទទួលទាន​ស្រា​ច្រើន​ហួស ព្រោះ​ងាយ​ជួប​គ្រោះថ្នាក់​ប្រសិន​បញ្ហា​យានយន្ត ។ ដើម្បី​សុខភាព និង​ជីវិត​របស់ខ្លួន​គួរ​ចេះ​បដិសេធ​ពេល​ចាំបាច់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា មមែ , វក ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​ខ្ជិលច្រអូស​បន្តិច ហេតុនេះ​ចូលចិត្ត “​គេង​តម្អក់​” ជាង ។ ដូច្នេះ​កុំ​សន្យា​ជាមួយ​អ្នកណាម្នាក់​អំពី​រឿង​អ្វីមួយ ព្រោះ​អាចធ្វើ​ឲ្យ​គេ​អស់សង្ឃឹម​ដោយសារ​ការ​ភ្លេចរបស់​អ្នក ។ នៅ​ចុង​ថ្ងៃ​អ្នក​នឹងត្រូវ​បង្ខំចិត្ត​ធ្វើការ​សម្រេច​ដ៏​សំខាន់​ណាមួយ​នោះ​ពាក់ព័ន្ធ​ដល់​រឿង​គ្រួសារ ។ រឿង​មនោសញ្ចេតនា​ល្អ​មធ្យម ។ អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត តែ​អ្នក​ហាក់​អៀនខ្មាស​មិន​ហ៊ាន​បង្ហាញ​មនោសញ្ចេតនា​ឲ្យ​គេ​ដឹង ចូរ​ក្លាហាន​ឡើង​អ្នកនឹង​បានសម្រេច​ដូច​បំណង​។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ផ្កាឈូក , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា មមែ , ឆ្លូវ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​មានរឿង​ឈឺក្បាល​ចំពោះ​អ្នក ។ អ្នកធ្លាក់​ក្នុងស្ថានភាព​ពិបាក​ដោះស្រាយ ប្រសិន​បំពេញចិត្ត​អ្នកនេះ នោះ​ធ្វើ​ឲ្យ​ម្នាក់ទៀត​ខកចិត្ត ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ រាល់ពេល​អ្នកសម្រេច​កិច្ចការ​រួច​រឿង​ស្មុគស្មាញ​នឹង​មកដល់ ។ នេះ​ហាក់ដូចជា​រឿង​មិនអាច​ចៀសផុត ហើយ​អ្នក​គួរ​ជឿជាក់​លើ​ខ្លួនឯង​ដើម្បី​ប្រឈមមុខ​នឹង​វា ។ ឆ្លង​ថ្ងៃ​ថ្មី​គ្រប់យ៉ាង​នឹង​ស្រួលបួល ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​ច្រើន​ក្នុង​រឿង​មនោសញ្ចេតនា ឬ​បុព្វហេតុ​ដូច្នេះ​កុំ​ធ្វើ​ឲ្យ​ខក​ឱកាស​របស់ខ្លួន ។ នេះ​ជា​ថ្ងៃ​ដែល​អ្នក​គួរ​យកចិត្តទុកដាក់​ច្រើនជាង​ដល់​មនុស្ស​នៅ​ជុំវិញខ្លួន​និង​គួរ​លះបង់​បន្តិច​ចំណូលចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​ពួកគេ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រោង , ថោះ ៕

​ឆ្នាំរោង ៖ ការងារ​ល្អ​បំផុត គ្រប់យ៉ាង​បាន​ប្រព្រឹត្ត​ទៅតាម​ផែនការ ពុំ​ជួប​បញ្ហា​រាំងស្ទះ ឬ​ឧបសគ្គ​អ្វី​ឡើយ ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ ពោរពេញ​ដោយ​ភាពកក់ក្តៅ , សុភមង្គល ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៣,៤​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ក្រហម , លឿង ។ ឆ្នាំ​អ្នកយក​អាសា ចរ , វក ៕

​ឆ្នាំម្សាញ់ ៖ អ្នកនឹង​ទទួលបាន​ប្រភព​ចំណូល​ច្រើន​ក្នុងថ្ងៃនេះ​ដូចជា​ប្រាក់​ឬ​កាដូ​ផ្សេងៗ ។ ហិរញ្ញវត្ថុ​ជួនកាល​មានការ​លំបាក​បន្តិច តែពិនិត្យ​ជារួម​ប្រភព​ចំណូល​របស់​អ្នក​នៅតែ​ស្ថិរភាព ។ រឿង​មនោសញ្ចេតនា​ជួបតែ​ភាព​រីករាយ​យល់ចិត្ត​ថ្លើម​គ្នា​ប្រកបដោយ​ភាពសុខដុមរមនា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ថោះ , កុរ ៕

​ឆ្នាំមមី ៖ ថ្ងៃនេះ​ជា​ថ្ងៃ​ដែល​អ្នក​ជួប​សំណាង​ស្មាន​មិន​ដល់​ទាំង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង​ជីវិត​ឯកជន ។ ប៉ុន្តែ​គ្រប់យ៉ាង​មិនអាច​ផ្អែកលើ​សំណាង​ទាំងស្រុង អ្នក​គួរ​បន្ត​ពង្រីក​សមត្ថភាព​ខ្លួន ពង្រីក​ថែម​ទំនាក់ទំនង​ដើម្បី​រង់ចាំ​ឱកាស​ពុំ​អាច​មកដល់​គ្រប់ពេល ។ សំខាន់​គឺ​ស្មារតី​សុទិដ្ឋិនិយម​ដែល​អ្នក​កំពុងមាន​និង​រក្សា​វា​បានល្អ​។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , វក ៕

​ឆ្នាំមមែ ៖ អ្នកមាន​អារម្មណ៍​មិន​សប្បាយចិត្ត​ដោយ​ជួប​រឿង​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​ជាច្រើន ។ ចូរ​ទទួលយក​ការពិត និង​តាំងស្មារតី​នឹងនរ​ប្រឈម​ជាមួយ​វា ដោយ​ការពិភាក្សា​ជាមួយ​មនុស្ស​ជិតស្និទ្ធ​គេ​អាច​នឹង​ផ្តល់​គំនិតល្អៗ​ឲ្យ​អ្នក ។ ថ្ងៃ​នេះដែរ​អ្នក​ក៏​ងាយ​មាន​បញ្ហា​សុខភាព ដូច្នេះ​គួរ​សម្រាក​ឲ្យ​បាន​ច្រើន ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា រកា​, ឆ្លូវ ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​សមស្រប​សម្រាប់ធ្វើ​ការសម្រេច​ចិត្ត​សំខាន់ៗ ក្នុង​ការងារ និង​មិនត្រូវ​ឆាប់​ជឿ​សម្តី​នរណាម្នាក់ ។ អ្នក​ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ អាច​បាន​ប្រាក់រង្វាន់ ឬ​បាន​ចំណូល​អំពី​ការរកស៊ី ។ ទំនាក់ទំនង​មនោសញ្ចេតនា​ពេលនេះ​កាន់តែ​រឹងមាំ​ផ្អែមល្ហែម ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង ៕

​ឆ្នាំចរ ៖ ការងារ​ជួប​បញ្ហា​រាំងស្ទះ​ខ្លះ តែ​ដោយ​នៅមាន​អ្នក​ជួយ​យកអាសា ហេតុនេះ​គ្រប់យ៉ាង​ក៏​អាច​ដោះស្រាយបាន ។ ចំណូល​ស្ថិរភាព តែ​អ្នក​ត្រូវ​ចេះ​សន្សំសំចៃ ទើប​មិន​ជួប​ការខ្វះខាត​ទៅ​ថ្ងៃមុខ ។ រឿង​មនោសញ្ចេតនា​ហាក់​សោះកក្រោះ​បន្តិច ម្នាក់ៗ​រវល់​រៀងៗ​ខ្លួន​គ្មាន​ពេលវេលា​ច្រើន​សម្រាប់​អ្នក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៨,៩​ពិន្ទុ ។ ម៉ោង​ល្អ 5h-7h ។ ពណ៌​ទឹ​ក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផែនការ​បង្កើត​គោលដៅ​ថ្មី ឆ្ពោះទៅ​កិច្ចការ​សំខាន់ៗ​ពាក់ព័ន្ធ​ដល់​ហិរញ្ញវត្ថុ បុព្វហេតុ ។ អ្នក​អាច​ស្វែងរក​ការវិនិយោគ ឬ​ដៃគូ​សហការ ។ អ្នកមាន​ឱកាស​បាន​ជួប​មនុស្ស​ស្មោះត្រង់​ចុះសម្រុង​គ្នា​នាំ​ឲ្យ​អារម្មណ៍​រីករាយ​សុភមង្គល​ក្នុង​ជីវិត ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ប្រាក់ , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

​ឆ្នាំកុរ ៖ អ្នកមាន​អារម្មណ៍មិនល្អ នាំ​ឲ្យ​ខក​ឱកាស​មាន​ប្រយោជន៍​ជាច្រើន​ក្នុង​ការងារ ។ តែ​ផ្ទុយ​មកវិញ​បញ្ហា​លុយកាក់​ល្អប្រសើរ , ចំណូល​កើនឡើង​ថែម ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ​ច្រើន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស្វាយ , ទឹកប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , រោង ៕​

spot_img
×