Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មហា​រំអិល​ដាក់​ខ្នោះ​មិន​ជាប់ លួច​គាស់​ទូរ​ដែក ក្នុង​ប​ណ្ណារ​គារ​ព្រះវិហារ​បាន​សម្រេច ត្រូវ​នគរបាល​ចាប់ខ្លួន​

spot_img

​សៀមរាប ​៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ធ្វើ​ការស្រាវជ្រាវ ចាប់​ចោរ​ជើងចាស់ ចេះ​មហា​រំអិល​ដាក់​ខ្នោះ​មិន​ជា​ប់ម្នាក់ ទៅ​តាម​បណ្តឹង​របស់​ម្ចាស់ ប​ណ្ណារ​គារ​ព្រះវិហារ ថា​មាន​ជនសង្ស័យ លួច​គាស់​ទូរ​ដែក បាន​សម្រេច​យក​លុយ អស់​ជិត​១​ម៉ឺន​ដុល្លារ រួច​គេចខ្លួន​បាត់​។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចន្តា​រ៉េត​ស្នងការរង ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដំណើរ​រឿង​នេះ​គឺ នៅវេលា​ម៉ោង ២៣ និង ០០​នាទី​យប់ ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មាន​ករណី អំពើ​លួច​មាន ស្ថាន​ទម្ងន់​ទោស​( គាស់​ទូរ​ដែក )​ដែល​បង្កឡើង​ដោយ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព លួច​ចូល​គាស់​ទូរ​ដែក របស់​ជនរងគ្រោះ ឈ្មោះ ជា រ័ត្ន​មុន្នី ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ ត្រង់ចំណុច ក្នុង​បណ្ណាគារ​ព្រះវិហារ ស្ថិតក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប យក​អស់ប្រាក់​ដុល្លារ ៥០០០​ដុល្លារ នាឡិកាដៃ ចំនូ​ន ៤០​គ្រឿង និង ទូរស័ព្ទ ១​គ្រឿង​ម៉ាក IPhone 6pluse ពណ៌​មាស លេខ​ស៊ីម​កាត 088 96 96 512​។ ក្រោយពេល​ធ្វើ​សកម្មភាព​ហើយ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។​

​លោក​បាន​បន្តថា លុះ​រហូតដល​វេលា​ម៉ោង ២១ និង ០០​នាទី ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២0១៩ កម្លាំង​នគរបាល​ខេត្តសៀមរាប ធ្វើការ​ស្រាវ​និង​ស៊ើប​អង្គេត រហូត​កំណត់​បាន​មុខសញ្ញា និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ លាង សាលី ហៅ វុ​ធ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល យកមក​ធ្វើការ​សាកសួរ និង​បាន ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ រូប​គេ​មក​ពី​ភ្នំពេញ មក​លេង​ខេត្ត​សៀមរាប ដោយ​ស្នាក់​នៅ​ផ្ទះសំណាក់​មិន​ស្គាល់​ឈ្មោះ នៅ​ម្តុំ​ផ្សារលើ លុះ​យប់​ឡើង រូបគេ​បាន​ទៅ​ផឹក​ម្នាក់ឯង​នៅ​ម្តុំ​ស្តា​ត​ចាស់ ពេលនោះ ក៏​បាន​ឃើញ​កន្លែង​លក់​សៀវភៅ​មួយ​កន្លែង យីហោ បណ្ណាគារ​ព្រះវិហារ ចំហ​ទ្វារ​បង្អួច​ខាងក្រោយ លុះ​រហូតដល់​វេលា​ម៉ោង ២ យប់ ឈានចូល​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ រូប​ខ្លួន​បាន​លូ​ចឡើង​តាម​បង្អួច ទ្វារ​ខាងក្រោយ ចូលទៅ​ក្នុង​បណ្ណាគារ​ព្រះវិហារ ដោយ​យក​ញ​ញ៉ួរ ១ និង​ទួ​ណី​វីស​១ ដែល​ជា​របស់​ជាង​សំណង់ នៅក្បែ​កន្លែង​កើតហេតុ បន្ទាប់មក រូបគេ​បាន​ធ្វើ​សកម្ម ភាព​គាស់​ទូរ​ដែក យក​ប្រាក់​ដុល្លារ ១.០០០​ដុល្លារ ប្រាក់​ខ្មែរ ១​លាន​រៀល នាឡិកាដៃ ៧​គ្រឿង និង​ទូរស័ព្ទ​ម៉ាក IPhone 6pluse ១​គ្រឿង បន្ទាប់មក​ក៏​គេចខ្លួន​តែ​ម្តង រហូត​ដល់​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក៏​ត្រូវ​បាន​សម្ថ​កិច្ច ឃាត់ខ្លួន​តែម្តង​។​

​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង ទូរស័ព្ទ ១​គ្រឿង​ម៉ាក IPhone 6pluse ដែល​ជា​របស់​ជនរងគ្រោះ ខ្សែដៃ​១​ខ្សែ និង​ដុល្លារ​៥០០ ពិនិត្យ​មើល​ឃើញ​ថា ប្រាក់​នោះ ប្រាក់​សុទ្ធ​២០០​ដុល្លារ ប្រាក់​សែន​៣០០​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន​៣០​ម៉ឺន​រៀល នាឡិកាដៃ​ចំនួន ៧ គ្រឿង​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​ខេត្តសៀមរាប កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ ទៅកាន់​តុលាការ​ខេត្ត​សៀមរាប ដើម្បី​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។​

​ប្រភព​បន្តថា ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច ចាប់​បាន​ជា​បន្តបន្ទាប់​តែ​គេ​ថា ជនសង្ស័យ​ខាងលើ ចេះ​មហា​រំអិល ដាក់​ខ្នោះ​មិន​ជាប់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×