Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆេះ​តូប​លក់ដូរ​ចំនួន​២

spot_img

​ភ្នំពេញ ​៖ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​យប់ នៅ​ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ ដែល​មក​ពី​ទុស្សេ​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆេះ​តូប​លក់ដូរ​ចំនួន​២ ។ ករណី​នេះ​មិន​បណ្តាលឲ្យ​មនុស្ស​រងគ្រោះថ្នាក់​នោះទេ ដោយ​គ្រាន់តែ​រង​ការ ខូចខាត​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​។​

​បើ​តាម​របាយការណ៍រ​បស់​ការិយាល័យ​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បានឲ្យដឹងថា ម្ចាស់​ទីតាំង​ឈ្មោះ ថាច់ ចិន្តា​ម្លិះ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ។ នគរបាល​បាន​សន្និដ្ឋានថា ករណី​អគ្គិភ័យ បណ្តាលមកពី​មូលហេតុ ទុស្សេ​ចរន្តអគ្គិសនី បណ្តាល​ឲ្យ​ឆេះ​សំណង់​តូប មាន​ទំហំ ១០​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ខូតខាត​អស់​២​តូប ។ ក្នុង​ប្រតិបត្តិការ​នេះ បាន​ប្រើប្រាស់​រថយន្ត​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ប្រើ​ទឹក​អស់​២​រថយន្ត ទើប​ពន្លត់ភ្លើង​បានសម្រេច​នៅ​ម៉ោង​២២​និង​៥០​នាទី​ថ្ងៃ​ដដែល​។​ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×