Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិមាន​ឈ្នះ​ឈ្នះ នឹង​បើក​ឲ្យចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ ជា​ជំហាន​ដំបូង​

spot_img

​ភ្នំពេញ ​៖​ នាយ​ឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធាន​ក្រុមការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ បាន​ថ្លែងថា វិមាន​ឈ្នះ​ឈ្នះ នឹង​បើក​ឲ្យចូល​ទស្សនា​។ ដោយសារ​វិមាន​ឈ្នះ​ឈ្នះ នឹង​ក្លាយជា​សំណង់​រយ​ឆ្នាំ សម្រាប់​អនាគត ដូចនេះ ទើបតែ​ចាប់ផ្តើម​ដាក់ជូន​ទស្សនា​ជំហាន​ដំបូង​ខ្លី​ប៉ុណ្ណោះ ទទួល​បាន​ចូលរួម​ដ៏​សុទ្ធចិត្ត​ពី​សាធារណជន គ្រប់​ស្រទាប់ រួមទាំង​អ្នក​សិក្សា​ស្រាវជ្រាវ​នានា ដំណើរការ​ដ៏​វែងឆ្ងាយ ដែល​ត្រូវ​បន្ត ដូចនេះ គណៈកម្មការ​នឹង​ផ្តល់​ដំណឹង​ជូន​ជាក់ស្តែង​តាម​ជំហាន និង​តាម​ដំណាក់កាល​នីមួយៗ​ថែម​ទៀត​។​

​លោក បាន​ថ្លែងថា ដើម្បី​ឲ្យ​ការ​ចូល​ទស្សនា​នៅ​តំប​ន់​វិមាន​ឈ្នះ​ឈ្នះ ងាយ​យល់​ដង​បាន​ទូលំទូលាយ ឆ្លើយតប​ទៅនឹង​រូបចម្លាក់ ទម្រង់​សំណង់ និង​រឿងរ៉ាវ ក្នុង​សារមន្ទីរ ក្រុមការងារ​សំណូមពរ​ដល់​គណៈប្រតិភូ​ទស្សនកិច្ច និង​សាធារណជន​ជាតិ អន្តរជាតិ មុន​នឹង​អញ្ជើញ​មក​ទស្សនា​នៅ​វិមាន​ឈ្នះ​ឈ្នះ គប្បី​ទស្សនា​ខ្សែ​វីដេអូ​ដែល​មាន​ចំណងជើង​ថា មាគ៌ា​សង្គ្រោះ​ជាតិ​កម្ពុជា ជា​ប្រវត្តិ​ជាក់ស្តែង​ក្នុង​ការយក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​៕ ​ដោយ ​៖ ​កូឡាប​

   

spot_img
×