Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចោរឆក់ និង​គូកន ០៨​នាក់ ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ក្រុម​ចោរឆក់​និង​គូរ​កន សរុប​០៨​នាក់ ទៅកាន់​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​។​

១.​ឈ្មោះ វ៉ា មករា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​អាគារ​កូរ៉េ ផ្លូវ​ព្រះសីហនុ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នា​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ​ជា​ជនជាតិ​ចិន បានសម្រេច​។​

​ចំណែក​ជនសង្ស័យ ០៧​នាក់​ខាង​ក្រោម ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សហការណ៍​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​ជាមួយគ្នា នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ០២​នាក់​លើ​ករណី​ឆក់​កាបូប​នៅ​មហាវិថី ឈ្នះ ឈ្នះ ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ និង ករណី​គាស់​ផ្ទះ នៅ​ភូមិ​ត្រពាំងវែង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ នា​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​។​

១.​ឈ្មោះ ឈិន ឈី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​

២.​ឈ្មោះ ជា ប៉ែត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​

៣.​ឈ្មោះ ណៃ ហុង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​

៤.​ឈ្មោះ វៃ ល័​ក្ខ ភេទ​ស្រី អាយុ​២៦​ឆ្នាំ​

៥.​ឈ្មោះ កើត ស្រី​នាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ​

៦.​ឈ្មោះ ភា ណា​ផាត់ ហៅ​ពន្លក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​

៧.​ឈ្មោះ ឆាយ ង៉ូវ​ចៃ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​

​ក្រោយពី​បាន​ធ្វើ​ការសាកសួរ​តាម​វិធានការ​ជំនាញ​រួច ជនសង្ស័យ ឈ្មោះ ឈិន ឈី ភេទ​ប្រុស និង ឈ្មោះ ជា ប៉ែត ភេទ​ប្រុស បាន​សារភាព​ថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ខាងលើ ពិតប្រាកដ​មែន ។ រីឯ​ឈ្មោះ ណៃ ហុង ភេទ​ប្រុស ក៏​បាន​សារភាព​ដែល​ថា​រូប​ខ្លួន​និង​ឈ្មោះ ឈិន ឈី បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ​ជាមួយគ្នា​ផងដែរ ។ ហើយ​ឈ្មោះ វៃ ល័​ក្ខ ភេទ​ស្រី និង​ឈ្មោះ កើត ស្រី​នាង ភេទ​ស្រី ត្រូវ​ជា​សង្សារ​របស់​ឈ្មោះ ឈិន ឈី និង​ឈ្មោះ ជា ប៉ែត បាន​ឆ្លើយថា​ខ្លួន ក៏​បាន​ដឹង​ថា​មិត្ត​ប្រុស​របស់​ពួកនាង គឺជា​ចោរ ដែល​តែងតែ ធ្វើ​សកម្មភាព​ឆក់ និង លួច​ជា​ញឹក​ញ៉ាប់ ។ ចំពោះ​ឈ្មោះ ឆាយ ង៉ូវ​ចៃ ភេទ​ប្រុស និង ឈ្មោះ ភា ណា​ផាត់ ភេទ​ប្រុស បាន​ឆ្លើយថា​ពួកខ្លួន​ទាំង​០២​នាក់​ពុំ​បាន​ធ្វើ​សកម្មភាព​ឆក់ ឬ គាស់​ផ្ទះ ទេ ប៉ុន្តែ​ពួកខ្លួន បាន​ចូលរួម​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​ក្រុម​ខាងលើ ។ ក្រោយពី​បាន​ធ្វើការ​តេស្ត​ពិសោធន៍​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង​០៧​នាក់ ឃើញថា​មាន​សារធាតុ​ញៀន​ទាំងអស់​៕ ដោយ​ ៖ ​កូឡាប​

 

spot_img
×