Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រុស្សី​នឹង​អភិវឌ្ឍន៍​ប្រព័ន្ធ​មី​ស៊ី​លថ្មី ក្រោយពេល​ដក​ខ្លួន​បណ្តោះ​អាសន្ន​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​

spot_img

​ប្រទេស​រុស្សី​បានប្រកាសថា ខ្លួន​កំពុងតែ​មាន​គំរោង​អភិវឌ្ឍន៍​ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី ក្រោយ​ពេល​ខ្លួន និង​សហរដ្ឋ​អា​មេ​រិច​បាន​ដក​ខ្លួន​បណ្តោះអាសន្ន​ចេញ​ពី​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​។​

​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែររយៈ​ចំងាយ​មធ្យម (INF) ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ ១៩៨៧ ក្នុង​កំឡុង​សង្គ្រាមត្រជាក់ ដើម្បី​បំបាត់​វិបត្តិ​។ សន្និសញ្ញា​នេះ ហាមប្រាម​អា​មេ​រិច និង​រុស្ស៊ីមិនឲ្យ​ប្រើប្រាស់​​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី និង​មធ្យម​ឡើយ​។​

​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​ប្រកាសថា អា​មេ​រិច​អាច​នឹង​ចាកចេញ​ពី​សន្ធិសញ្ញា​នោះ ក្រោយ​ចោទប្រកាន់​រុស្ស៊ីជា​យូរ​មក​ហើយ​ថា បាន​រំលោភ​ទៅ​នឹង​សន្ធិសញ្ញា​។ ចំណែក​រុស្ស៊ីវិញ ក៏​ព្រមាន​ដូច​គ្នា​ផង​ដែរ​។​

​ការព្រមាន​របស់​មហា​អំណាច​យោធា​ទាំងពីរ បាន​ធ្វើឲ្យ​មាន​ក្តី​បារម្ភ​ពី​ការប្រណាំង​ប្រជែង​អាវុធ​ថ្មីៗ​។​

​តើ​រុស្ស៊ីមាន​គំរោង​អ្វី​?

​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu បាន​ថ្លែងថា គោលបំណង​របស់​រុស្ស៊ីគឺ​បង្កើត​មី​ស៊ី​លបាញ់​ចេញពី​ដែន​គោក​ថ្មី ក្នុង​រយៈពេល ២​ឆ្នាំ​ទៀត​។​

​មី​ស៊ី​លបាញ​ចេញពី​ដែន​គោក​ត្រូវ​បាន​ហាម​មិន​អោយ​ប្រើប្រាស់​ឡើយ​ក្នុង​សន្ធិសញ្ញា ប៉ុន្តែ​មិន​មាន​ការ​ហាមប្រាម​ដល់ មី​ស៊ី​លបាញ់​ចេញពី​ដែន​អាកាស ឬ​សមុទ្រ​ឡើយ ដែល​មី​ស៊ី​ល​ទាំងពីរ ប្រភេទ​នេះ​រុស្ស៊ីមាន​រួចរាល់​ហើយ​។ វា​អាច​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​បង្កើត​ប្រព័ន្ធ​មី​ស៊ី​ល​ថ្មី​។​

​រុស្ស៊ីក៏​ចោទប្រកាន់​អា​មេ​រិច​វិញ​ដូច​គ្នា​ថា អា​មេ​រិច​បាន​រំលោភ​ទៅ​នឹង​សន្ធិសញ្ញា ដោយ​អា​មេ​រិច​កំពុងតែ​ធ្វើការ​យ៉ាង​សកម្ម​ក្នុង​ការបង្កើត​មី​ស៊ី​លបាញ់​ពី​ដែន​គោល​ដែល​អាច​មាន​រយៈ​​ចម្ងាយ​លើស ៥០០​គីឡូម៉ែត្រ ហើយ​សមត្ថភាព​បាញ់​នោះ​គឺ​វា​លើស​ទៅនឹង​ការកំណត់​របស់​សន្ធិសញ្ញា​ទៀត​។​

​ជុំវិញ​គំរោង និង​ការចោទប្រកាន់​របស់​រុស្ស៊ីនេះ អា​មេ​រិច​មិនទាន់​មាន​ប្រតិកម្ម​នៅឡើយ​ទេ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×