Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយក​ប្រចាំ​កម្ពុជា​នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ពិនិត្យឡើងវិញ​ការអនុវត្ត​គម្រោង​កំពុង​បន្ត និង​កម្មវិធី នាពេល​អនាគត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​សាធារណការ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជួបពិភាក្សា​ការងារ ជាមួយ​ក្រុម​បេសកកម្ម​នៃ​កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយ​លោកស្រី Sunniya Durrani-Jamal នាយក​ប្រចាំ​កម្ពុជា​។​

​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ពិភាក្សា និង​ពិនិត្យ​ឡើងវិញ​អំពី​ការអនុវត្ត​គម្រោង​កំពុង​បន្ត និង​កម្មវិធី នាពេល​អនាគត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោកស្រី Sunniya Durrani-Jamal បាន​កត់សម្គាល់​ថា​៖ ក្រុម​បេសកកម្ម​ដែល​មាន​និវេសដ្ឋាន​ប្រចាំ កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(CARM) កំពុង​ដឹកនាំ​បេសកកម្ម​នៃ​កម្មវិធី​ឆ្នាំ​២០១៩ ដើម្បី​ពិនិត្យ ឡើងវិញ និង​បញ្ជាក់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​អំពី​ការផ្តល់​ជំនួយ និង​ប្រាក់​កម្ចី​សម្រាប់​២០១៩-២០២២​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​គម្រោង​ផ្លូវ​ថ្នល់​ដែល​កំពុង​អនុវត្ត​បន្ត ដើម្បី​ពង្រីក​បណ្តាញ​ផ្លូវ ថ្នល់​កម្ពុជា​ដោយ​ផ្តោត​ជា​សំខាន់​​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រករបៀង​សេដ្ឋកិច្ច​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ និង​ការធ្វើសមាហរណកម្ម​ថ្នាក់ជាតិ គម្រោង​កាត់បន្ថយ​ការកក់ស្ទះ​ចរាច​រណ៍​នៅ​រាជធានី​ភ្នំពេញ (​ដូចជា​៖ ការដាក់ឱ្យ​ដំណើរការ​កាណូត​ដឹក​អ្នកដំណើរ​តាម​ផ្លូវទឹក ការដាក់​ឱ្យ​ប្រើប្រាស់​រថ​ភ្លើង​ពី​ភ្នំពេញ​ទៅ​ព្រលានយន្តហោះ និង​គម្រោង​សាងសង់​ថ្មី​រោងចក្រ​ប្រព្រឹត្តិកម្ម​សំណល់​ទឹក​កខ្វក់​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​កំពង់ផែ​ក្រុងភ្នំពេញ និង​កំពង់ផែ​ក្រុង ព្រះសីហនុ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​ផ្លូវទឹក និង​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​ផែនការ​ជាតិ​ភស្តុភា​រកម្ម ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ដើរតួនាទី យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​កម្ពុជា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បន្ត​ជួយ គាំទ្រ​ដល់​គម្រោង​ផ្លូវថ្នល់ និង​ជួយ​ដល់​ក្រសួង​ទាក់ទង​នឹង​កម្មវិធី​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​៕ ​ដោយ ​៖​ កូឡាប​

spot_img
×