Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UN ថា​កូរ៉េ​ខាងជើង​កំពុង​លាក់​អាវុធ​នុយក្លេអ៊ែរ និង​លក់​អាវុធដដែល​

spot_img

​ប្រទេស​កូរ៉េខាងជើង​កំពុងតែ​យក​អាវុធ​នុយក្លេអ៊ែរ និង​អាវុធ​ផ្លោង​ផ្សេងៗ​ទៅ​លាក់ទុក​ពី​ការវាយប្រហារ​​របស់​យោធា​អា​មេ​រិច​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកការទូត​ក្រុមប្រឹក្សា​សន្និសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​ដកស្រង់​ពី​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​។​

​របាយការណ៍​បញ្ជាក់​ថា កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅ​ល្អ​ដដែល និង​គ្មាន​បង្ហាញ​ពី​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​កូរ៉េខាងជើង​ឡើយ ទោះបីជា​ប្រធានាធិបតី​អា​មេ​រិច​​ដូ​ណា​ល់ ត្រាំ​គ្រោង​ជួប​មេដឹកនាំ​កូរ៉េខាងជើង​ជា​លើក​ទី ២​ក្តី​។​

​កាលពី​សប្តាហ៍​មុន លោក​ត្រាំ បាន​កោតសរសើរ​កូរ៉េខាងជើង​ចំពោះ​ការរីកចម្រើន​ក្នុង​កិច្ច​ចរចារ ប៉ុន្តែ​ប្រភព​បាន​ថ្លែងប្រាប់ CNN ថា​របាយការណ៍​នេះ​បញ្ជាក់ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​តែ​ព្យាយាម រក្សាទុក​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន ដើម្បី​ឲ្យ​រួចរាល់​ក្នុង​ការបាញ់​ចេញ​។​

​ការបរាជ័យ​ក្នុង​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ ​ទណ្ឌកម្ម​អន្តរជាតិ​មិន​មាន​ប្រសិទ្ធភាព​ក្នុងការ​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ញញើត​ទេ​។ នេះ​បើ​តាម​របាយការណ៍​។​

​កូរ៉េខាងជើង ដែល​តែងតែ​ស្នើ​ឲ្យមាន​ការដក​ទណ្ឌកម្ម​លើ​ខ្លួន បាន​បន្ត​ល្មើស​ទៅ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តាមរយៈ ការបង្កើន​ការដឹក​ប្រេង និង​ធ្យូងថ្ម​តាមរយៈ​ការផ្ទេរ​ពី​កប៉ាល់​មួយ​ទៅ​កប៉ាល់មួយ​។​

​របាយការណ៍​សង្ខេប​ក៏បាន​លើកឡើង​ពី​ការពាក់ព័ន្ធ​របស់​ធនា​គារ​សិង្ហ​បុរី និង​អា​មេ​រិច ក្នុង​ការផ្តល់​លុយ​ថ្លៃ​ប្រេង​ទៅ​ឲ្យ​កូរ៉េ​ខាងជើង ហើយ​របាយការណ៍​រក​ឃើញ​ទៀតថា ការផ្ទេរ​ប្រេង​ម្តង​មាន​តម្លៃ​ច្រើនជាង ៥,៧​លាន​ដុល្លា​ឯណោះ​។​

​ក្រៅ​ពីការលក់​ប្រេង របាយការណ៍​បញ្ជាក់​ទៀត​ថា កូរ៉េខាងជើង​ល្មើស​ទៅ​នឹង​បំរាម​របស់​អង្គការសហប្រជាជាតិ ដោយ​របប​នេះ នៅតែ​បន្ត​លក់​អាវុធ​តូចៗ អាវុធ​ភ្លើង និង​សព្វាវុធ​ផ្សេងៗ​ទៀត​ទៅ​អោយ​ប្រទេស​លី​ប៊ី សូ​ដង់ និង​ក្រុម​បះ​បោរ​នៅក្នុង​ប្រទេស​យេមែន​ជាដើម តាមរយៈ​មេអណ្តើក​៕ សុភ័ក្ត្រ

​ប្រភពៈ CNN

spot_img
×