Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ប្រកាស​រំសាយ កាំសាប ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩

spot_img

​ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ បាន​ចេញ​អនុក្រឹត្យ ស្ដីពី ការរំសាយ​សហគ្រាស​សាធារណៈ ភ្នាក់ងារ​កម្ពុជា​នាវាច​រ ហៅថា កាំសាប ដែល​ចាប់​អនុវត្តន៍​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​តទៅ។​

​បើ​តាម​អនុក្រឹត្យ របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ថា ត្រូវបាន​បញ្ចប់​បេសកកម្ម និង​រំសាយ​សហគ្រាស​សាធារណៈ​ដែល​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​រដ្ឋ​ឈ្មោះ ភ្នាក់ងារ​កម្ពុជា​នាវាច​រ ហៅថា កាំសាប ដែល​បាន​បង្កើតឡើង​តាម​អនុក្រឹត្យ​លេខ​៨១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៣០​ខែ​សីហា​ឆ្នាំ​១៩៩៩ ស្តីពី​ការបង្កើត​សហគ្រាស​សាធារណៈ​ភ្នាក់ងារ​កម្ពុជា​នាវាចរ កាំសាប ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​តទៅ​។ ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​សម្របសម្រួល​ផ្ទេរ​ក្របខ័ណ្ឌ និយោជក និង​និយោជិត​របស់​កាំសាប តាម​លទ្ធភាព និង​តម្រូវការ​ជាក់ស្តែង ចូលទៅ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ឬ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ឬ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ តាម​ភារកិច្ច​រៀងៗ​ខ្លួន ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​។​

​សម្តេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ឲ្យដឹង​ដែរថា ការ​លុប​ស្ថាប័ន​កាំសាប​ធ្វើឲ្យ​កម្ពុជា បាត់​ចំណូល​តែ ៥០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ប៉ុន្ដែ​ការ​លុប​នេះ​ដើម្បី​ការរស់រាន និង​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចជាតិ ភាព​សម្រួល​ពាណិជ្ជកម្ម ដែល​មក​រកស៊ី​នៅ​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន​បច្ចេក​វិទ្យា​កាន់តែ​ទំនើប នាវា​បរទេស​អាច​ធ្វើកា​រ​ទាក់ទង​ដោយ​ផ្ទាល់​មក​កំពង់ផែ​តែម្ដង​៕ ​ដោយ ​៖ ​កូឡាប​

   

spot_img
×