Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! កំពុង​ដើរ​លើផ្លូវ​សុខៗ ស្រាប់តែ​ជញ្ជាំង​មួយ​ដួលរលំ​សង្កត់​លើ​ទាំង​កម្រោល បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែម្តង (​វីដេអូ​)

spot_img

​កាមេរ៉ា​សុវត្ថិភាព​បាន​ចាប់បាន​នូវ​ខណៈពេល​ដ៏​មហា​រន្ធត់​មួយ នៅពេលដែល​ជញ្ជាំង​ជាប់​ដងផ្លូវ​មួយ​ផ្ទាំង​ធំ បាន​ដួលរលំ​នៅក្នុង​ទីក្រុង São João de Meriti (​ប្រេ​ស៊ី​ល​) កាលពី​រសៀល​ថ្ងៃ​ច័ន្ទ (០៤ កុម្ភៈ​) ។ ហើយ​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នេះ មានឈ្មោះ Márcia Porfírio អាយុ ៤១ ឆ្នាំ ។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​កំពុង​​ដើរ​​នៅ​​លើ​​ចិញ្ចើម ដើម្បី​បង់​ថ្លែ​ជំពាក់​គេ​នៅឯ​ផ្ទះ​ឆ្នោត​មួយ នៅពេលនោះ ស្រាប់តែ​ជញ្ជាំង​នៅជាប់​ដងផ្លូវ​បាន​បាក់​រលំ​សង្កត់​លើ​ទាំង​កម្រោល ដែល​បណ្តាល​ឲ្យ​នាង​ស្លាប់​ភ្លាមៗ​តែម្តង ។ យោងតាម​ពលរដ្ឋ​តំបន់ ម្នាក់​ក្នុង​កម្មករ​ជាច្រើន​ទៀត សឹងតែ​គេចខ្លួន​ពុំរួច ។​

​អ្នកបច្ចេកទេស​ការពា​រ​ជាតិ​ស៊ីវិល ដែល​ស្ថិតនៅ​កន្លែងកើតហេតុ​នោះ បាន​និយាយថា ហេតុការណ៍​ដួលរលំ​ជញ្ជាំង​នេះ ពុំ​ជាប់ទាក់ទង​នឹង​ភ្លៀង​នោះទេ ។ ហើយ​ក្រោយ​ហេតុការណ៍​នេះ ប៉ូលីស​ក៏បាន​បើក​ការស៊ើបអង្កេត​បន្ថែម​ផងដែរ ៕ រក្សា​

spot_img
×