Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ក្រុង​សៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​លួច​យក​ម៉ូតូ​

spot_img

​សៀមរាប ​៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង ១០​និង​២៥ នាទី ស្ថិតនៅ​ក្រុម​ទី​១០ ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​-​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ ហង់ សុភាត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​សណ្ឋាគារ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​/​សង្កាត់​ខាង​លើ បាន​ទុក​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ សៀមរាប​1E-4052 លេខ​តួ និង លេខ​ម៉ាស៊ីន​៨៣០១៧៣៨ ទុក​នៅ​ក្រោមផ្ទះ ដោយ​មិន​បាន ដក​កូនសោរ​ម៉ូតូ ចេញ​ឡើយ ។ ពេលនោះ ជនសង្ស័យ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​និង​ចំនួន បានឃើញ ក៏​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ខាងលើ​នោះ​ជិះ​ចេញ​ទៅ​បាត់ ។​

​បន្ទាប់ពី​ដឹង​ថា បាត់​ម៉ូតូ ហើយ​ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្រង៉ែ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាមៗ លោក​វរសេនីយ៍ឯក ទេព ចាន់ណា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១២ សង្កាត់ និង​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត រហូត​នៅ​ថ្ងៃទី​៥ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​០០​នាទី កំលាំង​យើង​បានដឹងថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​នោះ ចូលទៅ​ក្នុង​ហាង​អ៊ុតសក់​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​ទៅ​ភ្នំ​ក្រោម ស្ថិតនៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​-​ខេត្តសៀមរាប ។​

​ដោយ​មាន​ការឯកភាព​ពី​លោក​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោ​វរសេនីយ៍ទោ នួន ស័ក្តិ​ចំរើន​រិទ្ធ អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ មក​ធ្វើ​ការសាកសួរ​បំភ្លឺ គឺ​ជនសង្ស័យ​ទី​១ ឈ្មោះ វិន សុជា ហៅ​ហេង ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនសង្ស័យ​ទី​២ ឈ្មោះ វិន ស្រី​លាភ ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​ពីរ​នាក់​មាន​ស្រុក​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់​ថ្កូវ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ វត្ថុតាង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ជា​របស់​ជនរងគ្រោះ​។​

​ក្រោយ​ពី​ការសាកសួរ ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្ម លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។​

​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ និង​វត្ថុតាង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​យោង​តាម​ហេតុការណ៍​នេះ នគរបាល​ក្រុង​សៀមរាប​យើង ខ្ញុំ​មាន​កិត្តិយស​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ទោចក្រយានយន្ត​គ្រប់​ប្រភេទ សូមមេត្តា​យកចិត្តទុកដាក់​បង្កើន​ការប្រុងប្រយ័ត្ន​រាល់ពេល​ចត​ទុក​ទោចក្រយានយន្ត​ទុកចោល សូម​ចាក់សោរ​ចង្កូត​សុវត្ថិភាព ឬ​ចាក់សោរ​ជ​ន្ទ​ល់​បន្ថែម និង​សូម ដក​កូនសោរ​ទុក​ផង ដើម្បី​សុ​វត្តិភាព​និង​ដើម្បី​បង្ការ​កុំ​ឲ្យ​ជន​ទុច្ចរិត​លួច​យក​ទៅ​បាន​ផងដែរ ៕ ​ដោយ ​៖​ កូឡាប​

spot_img
×