Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ឡាវ​ម្នាក់ ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ដកហូត​ថ្នាំញៀន​មួយចំនួន​

spot_img

​ស្ទឹងត្រែង ៖ មេខ្លោង​ជួញដូរ​ថ្នាំញៀន​ឆ្លងដែន ជា​ជនជាតិ​ឡាវ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បង្ក្រាប​បាន​ជាក់ស្តែង ដកហូត​ថ្នាំញៀន បាន​មួយចំនួនធំ នៅវេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ នៅ​ចន្លោះ​បង្គោល​ព្រំដែន លេខ​៣៦ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ ដែល​កម្លាំង​ជំនាញ​ឃាត់ខ្លួន ឈ្មោះ ងួន ឡែ អាយុ​៤០​ឆ្នាំ ជួញដូរ​គ្រឿងញៀន ប្រភេទ​ថ្នាំ​គ្រាប់ មេតំ​ហ្វេ​តា​មីន WY ចំនួន​២៧​កញ្ចប់ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​36 ក្នុងភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​ហើយ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×