Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​នឹង​កើនឡើង​កំដៅ ពី​១​ទៅ​២​អង្សា​សេ បន្ថែមទៀត ចាប់ពី​ថ្ងៃ​៦ ដល់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​

spot_img

​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ព្យាករណ៍​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ សីតុណ្ហភាព​នឹង​មាន​កំណើន​ពី ១ ទៅ ២ អង្សា​សេ​បន្ថែមទៀត​។​

​បន្ទាប់​ពី​អាកាសធាតុ​នៅ​កម្ពុជា កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ខ្សោយ និង​នៅលើ​ផ្ទៃ​ដី​គ្របដណ្តប់ ដោយ​កម្រិត​សម្ពាធ​ទាប​នឹង​បង្ក​ឲ្យ​សីតុណ្ហភា​ពនៅ​កម្ពុជា ពោល​គឺ ចាប់ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ មាន​កំណើន​ពី​១ ទៅ ២​អង្សា​សេ​បន្ថែមទៀត​។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ដោយ​បញ្ជាក់​ថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​ខ្សោយ និង​នៅលើ​ផ្ទៃ​ដី​គ្របដណ្តប់ ដោយ​កម្រិត​សម្ពាធ​ទាប​។​

​ក្រុម​អ្នក​ព្យាករ​ក្រសួង​ធនធានទឹក​រកឃើញ​ទៀតថា លក្ខណៈ បែបនេះ នឹង​បង្ក​ឲ្យ​សីតុណ្ហភាព នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ មាន​កំណើន​ពី​១ ទៅ ២​អង្សា​សេ​បន្ថែមទៀត ក្នុងនោះ​មាន​៖ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២៦ អង្សា​សេ​។ សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ អង្សា​សេ​។​

បណ្តា​រាជធានី​-​ខេត្ត ដទៃទៀត​៖ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៦ អង្សា​សេ​។ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ អង្សា​សេ​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×