Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បញ្ជូន​ខ្ទើយ ចំប៉ី​ខ្មៅ មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ​ (វីដេអូ)

spot_img

​ភ្នំពេញ ​៖ សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ បាន​បញ្ជូន​បុគ្គល​ឈ្មោះ យិន ហេង ហៅ​ខ្ទើយ ចំប៉ី​ខ្មៅ មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ដែល​ជេរ​ដៀល​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ នៅ​ពី​មុន​ព្រះបរមរាជវាំង​។​

​បុគ្គល​ឈ្មោះ ហេង​យិន ហៅ​ចំប៉ី​ខ្មៅ ត្រូវបាន​ឃាត់ខ្លួន​ហើយ ទាក់ទង​នឹង​ករណី ជេ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ កាលពី​យប់​ថ្ងៃ​ទី​៥ ​ខែ​កុម្ភៈ ក្នុង​ទឹកដី​ខណ្ឌដូនពេញ​ ។​

លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​និយាយថា រសៀល​ថ្ងៃ​ទី​៥​កុម្ភៈ​នេះ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ក្រោម​ការដឹកនាំ​របស់​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ចុះ​ធ្វើ​ការស្រាវជ្រាវ និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យិន ហេង ហៅ​ចំប៉ី​ខ្មៅ ភេទ​ប្រុស ដែល​បង្ហោះ​វីដេអូ​ជេរប្រមាថ ជា​សាធារណៈ​បណ្តាលឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ និង​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​តាម​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន នៅ​ចំណុច​ហាង​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្បែរ​ព្រះបរមរាជវាំង​។​

​ការចាប់ ខ្ទើយ​ម្នាក់នេះ ក្រោយ​កំហឹង​មហាជន​ចំ​ពោ​ញ​ខ្ទើយ​ម្នាក់​ថ្មីៗ​នេះ មាន​ខ្ទើយ​ឆ្កួតជ្រូក​ម្នាក់​មាន​គណនី ហ្វេ​សប៊ុក​ឈ្មោះ ចំបុី​ខ្មៅ បាន​ថត​ឡាយ​ពីមុខ​ព្រះបរមរាជវាំង​ជេរ​ដៀល​ខ្មែរ​ទាំងមូល ជេរ​ដៀល​ពូជ​សញ្ជាតិ​ខ្មែរ​ទាំងមូល និង​ជេរ​បណ្តាសារ​ប្រទេស​ខ្មែរ​ទៀត​។​
​ក្រោយ​ហេតុ​កើតឡើង មាន​មនុស្ស​សំខាន់​មួយ​ចំនួន​ចេញមុខ​សន្យា​ប្តឹង​ខ្ទើយ​នេះ អោយ​ដល់​ទីប​ផុត​។ ថ្ងៃ​នេះ​ទំនង​វា​ភ័យ​ខ្លួន វា​ក៏​ចេញ​ក្លីប វីដេអូ​សុំទោស តែ​វា​នៅតែ​និយាយ​ការពារ​ថា​វា​ត្រូវ​។​និយាយ​ពី​មហាជន​វិញ ទោះ​ឃើញ​ខ្ទើយ​នេះ បាន​ចេញ​មក​សុំ​ទោស​ក្តី តែ​កំហឹង​នៅ​មិន​រសាយ​ឡើយ​។ មនុស្ស​រាប់​សិប​នាក់ ភ្លាមៗ បាន​ឆ្លើយតប​នឹង​វីដេអូ​នោះ​វិញ ដោយ​បញ្ចេញ​កំហឹង​ដាច់ខាត​មិន​អត់​ឧន​ឲ្យ​ខ្ទើយ​នេះ រួច​ខ្លួន​ឡើយ មានន័យ​ថា​កំហឹង​មហាជន​មិនរ​សាយ​ឡើង ចំពោះ​ទង្វើ​យ​ខ្ទើយ​ឆ្កួត​ជ្រូក នឹង​ចាត់ការ​ឱ្យ​សម​នឹង​កំហឹង​មហាជន​។​

​លោក​ហ៊ុន ជា នៅ​យប់​ថ្ងៃ​ទី​៥​កុម្ភៈ បាន​និយាយថា ម៉ោង​នេះ​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប ក៏ដូចជា​ប្រជាពលរដ្ឋ​ទូរ​ទាំង​ប្រទេស​កម្ពុជា​ទាំងអស់​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​បាន​ឃើញ​សមត្ថកិច្ច​ចាត់​វិធី​ការ​(​នាំខ្លួន​)​បុគ្គល​ឈ្មោះ យិន ហេង ហៅ ចំប៉ី ខ្មៅ ដែល​បាន​ជេរប្រមាថ មើលងាយ​ដល់​ជាតិ​សាសន៍​ខ្មែរ​យើង​ទាំងមូល ក៏ដូចជា​ការប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈដ៏​ខ្ពង់ខ្ពស់​នៃ​យើង​ផង​ដែរ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ អនុវត្តន៍​ទោស​ឲ្យ​សម​ទៅ​និង​អ្វី​ដែល​វា​បាន​ប្រព្រឹត្ត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំបាទ​ក៏​សូម​អគុណ​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ និង​បងប្អូន​បណ្តាញសារព័ត៌មាន​ទាំងអស់ ដែល​បាន​សហកា​រណ៍​ផ្តល់ដំណឹង និង​ស្វែងរក​ចាប់​ខ្លួន​បុគ្គល​នោះ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ដើម្បី​ខ្មែរ ៕ ដោយ ​៖​ កូឡាប​

 

spot_img
×