Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កាន់តែ​ប្លែក​! រមណីយដ្ឋាន​មួយ​នៅ​ជប៉ុន​បើក​សម្ភា​ធ «Hot Spring សូកូឡា​» ដើម្បី​ស្វាគមន៍​ទិវា​នៃ​ក្តី​ស្រលាញ់ ២០១៩ (​វីដេអូ​)

spot_img

Yunessun ជា​រមណីយដ្ឋាន​ស្ប៉ា​មួយ​ដែលមាន​ទីតាំងនៅ Hakone ប្រទេស​ជប៉ុន កំពុង​រៀបចំ​ពិធី​សម្ពោធ «Hot Spring សូកូឡា​» មួយទៀត សម្រាប់​រដូវ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​ឆ្នាំនេះ ។​

​អ្នក​ដែលមាន​គំរោង​នឹងចូលរួម​ងូតទឹក​ដែលមាន​រសជាតិ​ស្ករ​សូកូឡា​ផ្អែម និង​ក្រអូប​ឈ្ងុយ នឹង​ត្រូវមាន​ភាពច្បាស់​លាស់​នៅក្នុង​ពេលវេលា​របស់ខ្លួន ព្រោះ Yunessun នឹង​បង្កើតឱ្យមាន​បទពិសោធន៍​ងូតទឹក​ក្តៅ​ឧណ្ហៗ​សូកូឡា អាចមាន​២​ដង​ក្នុង​មួយថ្ងៃ – ម៉ោង ១ និង ៣ រសៀល ។ ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៧ ខែមីនា ។ នេះ​បើ​យោងតាម SoraNews24 ៕

​មិន​ដូច​ទីកន្លែង​ងូតទឹក​ក្តៅ​ឧណ្ហៗ​ប្រពៃណី​ដទៃទៀត នៅក្នុង​ប្រទេស​ជប៉ុន ដែល​ភ្ញៀវ​ងូតទឹក​ស្រាត​នៅក្នុង​កន្លែង​ងូតទឹក​ភេទ​ដាច់ដោយឡែក នោះ Yunessun នឹង​ផ្តល់ hot spring ចម្រុះ​ភេទ រួមជាមួយ​ភ្ញៀវទេសចរ​ដទៃ ដែល​ពាក់​ឈុត​ងូត​ទឹកជា​ផ្នែក​មួយ​នៃ​តម្រូវការ​របស់​ពួកគេ ៕ រក្សា​

spot_img
×