Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ៖ សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង លើក​ទី ២ ប្រព្រឹត្តទៅ​នៅ​វៀតណាម​

spot_img

​ក្នុង​សារ​សហព័ន្ធ​ថ្លែង​ទៅ​កាន់​រដ្ឋសភា​ថ្ងៃទី ៥/២ ខណៈពេលដែល​កិច្ចចរចារ​អំពី​ការរំសាយ​នុយក្លេអ៊ែរ​ជាប់គាំង​ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង លើក​ទី​២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៧-២៨ កុម្ភៈ នា​ប្រទេស​វៀតណាម ។​

​ប្រភព​ច្បាស់​ការណ៍​មួយ​ឲ្យដឹងថា ទីក្រុង​ដា​ណាំ​ង និង​ហាណូយ​ជា​ទីក្រុង​មួយ​ត្រូវបាន​ពិភាក្សា​សម្រាប់​ជ្រើស​យក​រៀបចំ​ព្រឹត្តិការណ៍​នេះ ។​

​តាម CNN បេសកជន​ពិសេស​របស់​ក្រសួង​ការបរទេស​អាមេរិក​អំពី​កូរ៉េខាងជើង មាន​គម្រោង​នឹង​ទៅ​កាន់​ក្រុង​ព្យុង​យ៉ាង​នៅ​ថ្ងៃទី ៦ ខែ​កុម្ភៈ ដើម្បី​ពិភាក្សា​ជាក់ស្តែង​អំពី​ការរៀបចំ​ជំនួប​កំពូល​នេះ ហើយ​ក្នុងនោះ​ក៏​មាន​ការជ្រើសរើស​យក​ទីក្រុង​ណាមួយ​របស់​វៀតណាម ។​

​ជំនួប​លើក​ទី​១ រវាង​លោក Trump និង​លោក Kim

​គួរ​រំលឹក​ថា​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​នៅ​ខែ ៦ ឆ្នាំ​២០១៨ នៅ​សិង្ហ​បុរី ៕ ចន្ទ្រា​

spot_img
×