Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អបអរ​ឆ្នាំ​ថ្មី​! ក្មេងប្រុស​ចិន​ម្នាក់​បែរជា​លេង​ដើរ​ទម្លាក់​ផាវ ចូលក្នុង​គម្រប​លូ​តាម​ចិញ្ចឹម​ថ្នល់ មានអី​ផ្ទុះ​កក្រើក បណ្តាល​ឲ្យ​… (​វីដេអូ​)

spot_img

​ខណៈ​វេលា​ដែល​គេ​គ្រប់គ្នា កំពុង​អបអរ​ចូលឆ្នាំថ្មី​ឆ្នាំកុរ ប៉ុន្តែ ក្មេងប្រុស​ម្នាក់​នៅក្នុង​ប្រទេស​ចិន បែរជា​គិត​ឃើញ​នូវ​គំនិត​បង្ក​ការភ័យខ្លាច បន្ទាប់ពី​បាន​លេង​ផាវ និង​ការ​បំផ្ទុះ ដែល​បាន​បំផ្លិចបំផ្លាញ​ផ្នែក​មួយចំនួន​នៃ​ចិញ្ចើមថ្នល់ ។​

​នៅក្នុង​វីដេអូ គេ​បានឃើញ​ក្មេងប្រុស​អាយុ ៨ ឆ្នាំ បានបង្ហាញ​ខ្លួន​ដោយ​កាន់​ដើម​កាំជ្រួច​តូចៗ និង​ដុត​ផ្ទុះ​បើក​ផ្កាភ្លើង​ព្រាកៗ និង​បន្ទាប់មក ទម្លាក់​ចូលក្នុង​គម្រប​លូ នៅក្នុង​អំឡុង​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ស្ថិតក្នុង​ទីក្រុង Chifeng កាលពី​ថ្ងៃទី​៣០ មករា ។​

​ផាវ​ទាំង​នោះបាន​បញ្ឆេះ​ឧស្ម័ន​មេតាន បង្ក​ឲ្យ​មានការ​ផ្ទុះ​ដ៏​ខ្លាំងក្លា បណ្តាល​ឲ្យ​ចិញ្ចើមផ្លូវ​មួយចំនួន​ត្រូវ​ខូចខាត​យ៉ាងដំណំ ព្រោះតែ​ផ្ទាំង​ឥដ្ឋ​ទាំងឡាយ​ត្រូវ «​ហើរ​» ចេញ​ដូច​ស្លឹក ។​

​មិនមាន​អ្នករងរបួស​ត្រូវបាន​រាយ​ការ​ណ៏​ទេ បន្ទាប់ពី​ការផ្ទុះ​នោះទេ ប៉ុន្តែ រថយន្ត​ចត​៣​គ្រឿង​ត្រូវបាន​ខូចខាត ។ នៅក្នុង​វីដេអូ​នោះ ក្មេងប្រុស​នេះ​អាច​លឺសូរ​ប្រាប់​ម្តាយ​របស់​វា​ថា​វា​ពិតជា​ភ័យខ្លាច​ណាស់ ។​

​មន្ត្រី​ប៉ូលីស​ម្នាក់​បាន​ប្រាប់ ODN News ថា “​នៅពេល​លេង​ជាមួយ​ផាវ មនុស្ស​គួរតែ​នៅ​ឆ្ងាយ​ពី​បង្គោល​ខ្សែភ្លើង​ដែលមាន​កម្លាំង​តង់ស្យុង​ខ្ពស់​” ៕ រក្សា​

spot_img
×