Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ទើ​គាំងបេះដូង​ពេល​ដឹង​ថា “​ចិញ្ចៀន​អំបែង​កែវ​” ដែល​ទិញ​លេង​តាំងពី៣៣​ឆ្នាំមុន បែរជា​មាន​តម្លៃ​…​មហាសាល​!

spot_img

​មិន​ថា​តែង​នាង Debra Goddard ទេ សូម្បី​អ្នក​ណាៗ​ក៏​ពុំ​ដេក​យល់សប្តិ​មិនឃើញ​ដែរ​! ។​

​នាង Debera Goddard ។​

​តាម​នោះ​គឺ​កាលពី ៣៣​ឆ្នាំមុន នាង​បាន​ទិញ​ចិញ្ចៀន “​អំបែង​” ចាង​មួយ​ក្នុង​ពិធី​លក់​បញ្ចុះតម្លៃ ដែល​គេ​ដាក់លក់​ត្រឹម​…១០​ផោន​ប៉ុណ្ណោះ ។ នាង​បាន​យក​វា​មក​ទុក​ក្នុង​ប្រអប់​មួយ ហើយ​ក៏​ភ្លេច​បាត់ទៅ ។​

​នៅពេលដែល​ម្តាយ​របស់​នាង​និង​បងប្អូន​បាន​ចាញ់បោក​គេ​អស់​លុយកាក់ នាង​ក៏​សម្រេច​ចិត្ត​យក​អលង្ការ​តិចតួច​ដែល​ខ្លួន​មាន​យកទៅ​លក់​ដោះ​ទ័ល ។​

​ក្រោយពេល​ពិនិត្យ​ម៉ត់ចត់ អ្នកជំនាញ​បាន​ប្រាប់​នាង​ថា នេះ​ជា​ចិញ្ចៀន​មាន​ទំហំ ២៦,២៧​កា​រ៉ាត់ ។ នាង​ពោល ៖ គ្រាន់តែ​ឮ​បែប​នេះ​ខ្ញុំ​ស្ទើ​គាំងបេះដូង ។ ខ្ញុំ​យក​វា​មក​ផ្ទះ​វិញ​ហើយ​អង្គុយ​សម្លឹងមើល​ពេញ​១​យប់ ។​

​ចិញ្ចៀន​ដែល​គេ​ថា​ជា “​ចិញ្ចៀន​អំបែង​កែវ​”

​ក្រោយមក​នាង​សម្រេច​ចិត្ត​យក​វា​ទៅ​ដាក់​លក់​ដេញថ្លៃ ពេល​នោះ​ទើប​នាង​ជឿជាក់ថា​ជា​ការពិត ។​

​តម្លៃ​ចុងក្រោយ​ដែល​ដេញថ្លៃ​ចិញ្ចៀន​នេះ​គឺ ៧៤០.០០០​ផោន​អង់គ្លេស -​នាង​បាន​ក្លាយជា​សេដ្ឋី​ប្រាក់​លាន​ដុល្លារ ។​

​នាង​គិត​ថា ៖ នេះ​ប្រហែល​ទេវតា​សម្លឹង​ឃើញ​ទង្វើ​របស់​នាង​ចំពោះ​ម្តាយ​ទើប​បង្ខំ​នាង​ឲ្យ​គិត​ដល់​ចិញ្ចៀន​នោះ ហេតុ​នេះ​នាង​សច្ចា​ថា​នឹង​នាំ​រឿង​ល្អៗ​ដល់​ម្តាយ​ចាស់ជរា​ក្នុងអំឡុងពេល​ចុងក្រោយ​នៃ​ជីវិត ៕ ចន្ទ្រា​

spot_img
×