Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបរទេស​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន ជាប់​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​គឿង​ញៀន​ជិត ៥​គីឡូក្រាម​

spot_img

សៀមរាប ​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្អាក​ការធ្វើដំណើរ​ចេញពី​ប្រទេស​កម្ពុជា របស់​ជនជាតិ​រ៉ូ​មោនី​ម្នាក់ ដោយ​សង្ស័យ​រត់ពន្ធ​គ្រឿង​ញៀន នា​វេលា​ម៉ោង ០៩​និង​៥៥​នាទី ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។​

​ជនជាតិ​រ៉ូ​មោនី​នេះ មានឈ្មោះ OLARU NARCIS-MANUEL ដែល​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG) ក្នុងករណី​សង្ស័យ​រត់ពន្ធ​គ្រឿង​ញៀន ដោយយោង​តាម​ការត្រួត​ពិនិត្យ និង​ធ្វើតេស្តិ៍​បឋម ជាមួយ​កង​កម្លាំង​​សមត្ថកិច្ច​ពាក់ព័ន្ធ រកឃើញ​សារធាតុ​ក្រាម​ពណ៌​ស ដែល​សាមីខ្លួន​បាន​ដាក់​ក្នុង​កញ្ចប់​ថង់ប្លាស្ទីក រាង​សំប៉ែត ០៤​ជ្រុង ចំនួន ០៤ លាក់ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង ចំនួន ០៤​ផ្សេង​ង​គ្នា ដែល​ជា​ប្រភេទ​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ដែល​មាន​ទម្ងន់ ៥.០២០​ក្រាម ដោយ​ក្នុង​កញ្ចប់​ទី​១ មាន​១.២១០​ក្រាម​, កញ្ចប់​ទី​២ មាន​១.៣៥០​ក្រាម​, កញ្ចប់​ទី​៣ មាន​១.២១០​ក្រាម និង​កញ្ចប់​ទី​៤ មាន​១.២៥០​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន ប្រគល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×