Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៧ ខែមករា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី ។ គួរ​រក្សា​បរិយាកាស​ស្រុះស្រួល​ក្នុងផ្ទះ​ទើប​ជា​រឿង​សំខាន់បំផុត ។ ប្រសិន​មិនមាន​ឥរិយាបថ​នឹងនរ​នោះ​ងាយ​ត្រូវ​ទាញ​ទៅក្នុង​រង្វង់​ប្រទាញប្រទង់​ផលប្រយោជន៍​ពី​សាច់ញាតិ​របស់​អ្នក​ផ្ទាល់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ទឹកសមុទ្រ , ស ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ អ្នកមាន​អារម្មណ៍​ឯកោ ព្រួយចិត្ត ពុំ​ដឹង​និយាយប្រាប់​អ្នកណា​។ អ្នក​ចង់​មាន​មនុស្ស​យល់ចិត្ត​ខ្លួន ។ ថ្ងៃនេះ​អ្នក​មិនចាំបាច់​ត្រូវ​ខ្វាយខ្វល់​ហួស​អំពី​បញ្ហា​ហិរញ្ញវត្ថុ ។ ប្រាក់កាស​ច្រើនជាង​ធម្មតា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 15h-17h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , កុរ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រឿង​មនោសញ្ចេតនា​ល្អប្រសើរ ។ ប្តី​ប្រពន្ធ​ចុះសម្រុង​ផ្អែមល្ហែម​នឹង​គ្នា​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ស្ងើចសរសើរ ។ អ្នក​នៅ​លីវ​នឹង​បានការ​រៀបចំ​ឲ្យ​ជួប​មនុស្ស​សក្តិ​សមជា​គូ​នឹង​គ្នា ។ ការងារ​ល្អ​មធ្យម ត្រូវ​ចេះ​ស្តាប់​យោបល់​របស់​អ្នកដើរ​មុន​កុំ​ធ្វើ​អ្វី​តាមតែ​ចិត្ត​របស់ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ , កុរ ៕

​ឆ្នាំថោះ ៖ មនោសញ្ចេតនា​កាន់តែ​រឹងមាំ អាច​នឹង​ឈានដល់​កំណត់​ថ្ងៃ​ចូល​រោងការ ។ អ្នក​ត្រូវបាន​គូស្នេហ៍​ស្រឡាញ់​ថ្នាក់ថ្នម ចំណង​ស្នេហ៍​ប្តី​ប្រពន្ធ​កាន់តែ​ជ្រាលជ្រៅ ។ ថ្ងៃនេះ​អ្នកមាន​កិច្ចការ​ចេញទៅ​ក្រៅ​ត្រូវ​ប្រយ័ត្ន​របស់របរ​គ្រឿង​អលង្ការ ។ កុំ​យក​របស់​មានតម្លៃ​ទៅតាម​ខ្លួន​ច្រើនពេក ព្រោះ​នឹងធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​គោលដៅ​សម្រាប់​ជន​អាក្រក់ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ចរ , កុរ , មមែ ៕

​ឆ្នាំរោង ៖ រឿង​មនោសញ្ចេតនា​ជួប​ទំនាស់​ច្រើន ។ ខ្លួន​អ្នក​ផ្ទាល់​ក៏​មិន​យល់​ហេតុអ្វីៗ​គ្រប់យ៉ាង​បែរជា​វិវត្តន៍​តាម​ទិស​អាក្រក់​ដូច្នេះ ។ ប្តី​ប្រពន្ធ​ងាយ​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​គ្មាន​ហេតុផល ។ គួរ​នឹងនរ​ពិភាក្សាគ្នា​រឿង​អ្វី​ក៏​នឹងមាន​វិធី​ដោះស្រាយ ។ អ្នក​មិនចាំបាច់​បារម្ភ​ពី​បញ្ហា​លុយកាក់ អង្គុយ​ស្ងៀម​ក៏​ប្រាក់​រត់​មករក​អ្នក​ដោយ​ខ្លួនឯង ប្រាក់​ចាយ​មិន​អស់ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ចរ ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​ងាយ​មាន​ដំណឹង​រីករាយ​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ ក៏ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​មាន​ចំណុច​យល់​ច្រ​ឡប់​ច្រើន ។ អ្នក​មិនដឹង​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​បំពេញចិត្ត​គ្រប់គ្នា ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៦,៩​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , វក , ឆ្លូវ ៕

​ឆ្នាំមមី ៖ ការងារ​មាន​ភាពរលូន​ល្អ គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ឧបសគ្គ ។ មនោសញ្ចេតនា​ល្អប្រសើរ អ្នក​ត្រូវបាន​គូស្នេហ៍​ស្រឡាញ់​មើលថែ​ដោយ​ភាពកក់ក្តៅ​បំផុត ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៥,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-15h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ , ខាល ៕

​ឆ្នាំមមែ ៖ មនោសញ្ចេតនា​មិនល្អ ។ អ្នក​ចេះតែ​ស្មានថា អ្នកនោះ​នឹង​ចេញមុខ​ការពារ​ខ្លួន តែ​ស្មាន​មិន​ដល់​ថា​មានតែ​ខ្លួន​ម្នាក់ឯង ត្រូវ​ទប់ទល់​នឹង​រឿង​គ្រប់យ៉ាង ។ អ្នកមាន​អារម្មណ៍​អស់សង្ឃឹម ។ ប៉ុន្តែ​រឿង​លុយកាក់​ក៏​ធានាថា​អ្នក​មិនចាំបាច់​ត្រូវ​ខ្វាយខ្វល់​ច្រើន ។ ជាងនេះទៀត​ថ្ងៃនេះ​លាភ​ស្ថិតនៅ​ទិសអាគ្នេយ៍ ប្រសិន​ចង់​ស្វែងរក​សំណាង​កុំ​ភ្លេច​ទៅ​ទិស​នេះ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,៩​ពិន្ទុ ។ ម៉ោង​ល្អ 13h-17h ។ ពណ៌​ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ មមី ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​មាន​ទាំង​រឿង​សប្បាយ និង​រឿង​ព្រួយ​លាយឡំ​គ្នា ។ រឿង​មនោ​ស​ញ្ចេ​ត​ដូច​បំណង អ្នកមាន​អារម្មណ៍​សុភមង្គល​នឹង​សំណាងល្អ ។ ប៉ុន្តែ​រឿង​ស្មុគស្មាញ​អាច​កើតឡើង​ពេល​អ្នក​និយាយស្តី​ខ្វះ​ការពិចារណា​នាំ​ឲ្យ​មានទំនាស់​ជាមួយ​អ្នកដទៃ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៣​ពិន្ទុ ។ ម៉ោង​ល្អ 19h-17h ។ ពណ៌​ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , រកា ៕

​ឆ្នាំរកា ៖ អ្នក​ពិបាក​សម្រេច​អ្វី​បាន​ដូច​បំណង​ក្នុងថ្ងៃនេះ ។ អ្នកមាន​អារម្មណ៍​ទុក្ខព្រួយ​ពេល​មនុស្ស​ដែល​ខ្លួន​ទុកចិត្ត​បែរជា​ធ្វើ​ឲ្យ​អ្នក​អស់សង្ឃឹម​ទៅវិញ ។ ប្រសិន​មាន​អារម្មណ៍​នឿយហត់​ទាំង​ស្មារតី​និង​រាងកាយ​នោះ​អាច​ទៅលេង​សាច់ញាតិ មិត្តភក្តិ​នៅ​ទិសពាយ័ព្យ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ឆ្លូវ , ម្សាញ់ ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​ងាយ​នឹង​សម្រេចបាន​សិទ្ធ​ផល​ក្នុង​ការងារ ត្រូវបាន​គ្រប់គ្នា​សរសើរ​វាយតម្លៃ​ខ្ពស់ ។ អ្នក​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​អំពី​សុខភាព ពិសេស​ក្នុង​រឿង​ទទួលទាន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៣​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល , មមី ៕

​ឆ្នាំកុរ ៖ ការងារ​អំណោយផល​ល្អ អ្វីៗ​សុទ្ធតែ​អាច​ដំណើរការ​តាម​ផែនការ ។ លុយកាក់​ស្ថិរភាព តែ​ត្រូវ​ចេះ​ការ​សន្សំសំចៃ​កុំ​ខ្ជះខ្ជាយ​ភ្លេចខ្លួន ។ រឿង​មនោសញ្ចេតនា ហាក់​មាន​ភាព​សោះកក្រោះ​បន្តិច​ម្នាក់ៗ​រវល់​រៀងៗ​ខ្លួន គ្មាន​ពេលវេលា​សម្រាប់​គ្នា ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៨​ពិន្ទុ ។ ម៉ោង​ល្អ 17h-19h ។ ពណ៌​ទឹកស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ , មមែ ៕​

spot_img
×