Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ជាមួយ​ថ្នាំញៀន​ចំនួន ៥.៣០២​គ្រាប់ ទៅ​តុលាការ​

spot_img

​ស្ទឹងត្រែង​ ៖ ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​ចាប់ខ្លួន​ជាមួយ​ថ្នាំញៀន​ចំនួន ៥.៣០២​គ្រាប់ ។ បច្ចុប្បន្ន​វ​ជនសង្ស័យ ត្រូវបាន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​។​

​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១០:៤២ នាទី ថ្ងៃ​ពុធ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​បង្គោល​ហ្លាក់​លេខ ៣៦ ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតក្នុង​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ ក្រុង​ស្ទឹងត្រែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង បាន​បង្ក្រាប​ករណី​ជួញដូរ ឆ្លងដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ងួន ឡែ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ឡាវ ទីលំនៅ​ភូមិ​ភា​ង​ឌី ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ដោយ​ចាប់យក​វត្ថុតាង ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ចំនួន ២៧​កញ្ចប់ ស្មើនឹង ៥.៣០២​គ្រាប់ ទម្ងន់​សុទ្ធ ៥៣៤,៤​ក្រាម​, ទូរស័ព្ទ​១​គ្រឿង ប្រា​ក់ឡាវ​៥០.០០០​គីប និង​កាបូប​ខ្មៅ​ចំនួន១ ៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×