Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការឃុំ ខ្ទើយ ចំប៉ី​ខ្មៅ ដាក់ពន្ធនាគារ​ព្រៃ​ស ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ខណ្ឌដូនពេញ បាន​បញ្ជូន​បុគ្គល​ឈ្មោះ យិន ហេង ហៅ​ខ្ទើយ ចំប៉ី​ខ្មៅ មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ២ រសៀល ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ដែល​ជេរ​ដៀល​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ នៅ​ពីមុន​ព្រះបរមរាជវាំង ។ បន្ទាប់មក​តុលាការ​បាន​សាកសួរ​ជាច្រើន​ម៉ោង​រួចមក ក៏បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ជន​ត្រូវ​ចោទ​រូបនោះ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។​

​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ ជនសង្ស័យ​ឈ្មោះ យិន ហេង ពីបទ ញុះញង់​ឲ្យ​មានការ​រើសអើង យោង តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូនទៅ​ចៅក្រម​ស៉ើ​ប​សួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​បើតាម​បទល្មើស ញុះញង់​ឲ្យ​មានការ​រើសអើង អាចមាន​ទោស​ជាប់ពន្ធនាគារ ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​។​

​បុគ្គល​ឈ្មោះ ហេង​យិន ហៅ​ចំប៉ី​ខ្មៅ ត្រូវបាន​ឃាត់ខ្លួន​ហើយ ទាក់ទង​នឹង​ករណី ជេ​ប្រមាថ​ជាតិ​សាសន៍​ខ្មែរ កាលពី​យប់​ថ្ងៃទី​៥​ខែកុម្ភៈ ក្នុង​ទឹកដី​ខណ្ឌដូនពេញ​។​

​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​និយាយថា រសៀល​ថ្ងៃទី​៥​កុម្ភៈ​នេះ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​រប​ស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ក្រោម​ការដឹកនាំ​របស់​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ យិន ហេង ហៅ​ចំប៉ី​ខ្មៅ ភេទ​ប្រុស ដែល​បង្ហោះ​វីដេអូ​ជេរប្រមាថ ជា​សាធារណៈ​បណ្តាលឱ្យ​ប៉ះពាល់​កិត្តិយស​ជាតិ និង​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។​

​ជនសង្ស័យ ឃាត់ខ្លួន នៅ​ចំណុច​ហាង​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្បែរ​ព្រះបរមរាជវាំង​។​

​ការចាប់ ខ្ទើយ​ម្នាក់នេះ ក្រោយ​កំហឹង​មហាជន​ចំ​ពោ​ញ​ខ្ទើយ​ម្នាក់​ថ្មីៗ​នេះ មាន​ខ្ទើយ​ឆ្កួតជ្រូក​ម្នាក់​មាន​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំ​បុ​ី​ខ្មៅ បាន​ថត​ឡាយ​ពីមុខ​ព្រះបរមរាជវាំង​ជេរ​ដៀល​ខ្មែរ​ទាំងមូល ជេរ​ដៀល​ពូជ​សញ្ជាតិ​ខ្មែរ​ទាំងមូល និង​ជេរ​បណ្តាសារ​ប្រទេស​ខ្មែរ​ទៀត​។​

​ក្រោយ​ហេតុ​កើតឡើង មាន​មនុស្ស​សំខាន់​មួយចំនួន​ចេញមុខ​សន្យា​ប្តឹង​ខ្ទើយ​នេះ អោយដល់​ទីប​ផុត​។ ថ្ងៃនេះ​ទំនង​វា​ភ័យ​ខ្លួន វា​ក៏​ចេញ​ក្លី​ប វីដេអូ​សុំទោស តែ​វា​នៅតែ​និយាយ​ការពារ​ថា​វា​ត្រូវ​។​និយាយ​ពី​មហាជន​វិញ ទោះ​ឃើញ​ខ្ទើយ​នេះ បានចេញ​មកសុំ​ទោស​ក្តី តែ​កំហឹង​នៅ​មិន​រសាយ​ឡើយ​។ មនុស្ស​រាប់សិប​នាក់ ភ្លាមៗ បាន​ឆ្លើយតប​នឹង​វីដេអូ​នោះ​វិញ ដោយ​បញ្ចេញ​កំហឹង​ដាច់ខាត​មិន​អត់​ឧន​ឲ្យ​ខ្ទើយ​នេះ រួចខ្លួន​ឡើយ មានន័យថា​កំហឹង​មហាជន​មិន​រសាយ​ឡើង ចំពោះ​ទង្វើ​យ​ខ្ទើយ​ឆ្កួតជ្រូក នឹង​ចាត់​ការឱ្យ​សម​នឹង​កំហឹង​មហាជន​។​

​លោក​ហ៊ុន ជា នៅ​យប់​ថ្នៅ​ងៃ​ទី​៥​កុម្ភៈ បាន​និយាយថា ម៉ោង​នេះ​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយរូប ក៏ដូចជា​ប្រជាពលរដ្ឋ​ទូរ​ទាំង​ប្រទេស​កម្ពុជា​ទាំងអស់​ពិតជា​សប្បាយរីករាយ​ណាស់ ដែល​បានឃើញ​សមត្ថកិច្ច​ចាត់​វិធី​ការ​(​នាំខ្លួន​)​បុគ្គល​ឈ្មោះ យិន ហេង ហៅ ចំប៉ី ខ្មៅ ដែល​បាន​ជេរប្រមាថ មើលងាយ​ដល់​ជាតិ​សាសន៍​ខ្មែរ​យើង​ទាំងមូល ក៏ដូចជា​ការប្រមាថ​ដ​ល់​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​នៃ​យើង​ផងដែរ ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ អនុវត្តន៍​ទោស​ឲ្យ​សម​ទៅ​និង​អ្វីដែល​វា​បាន​ប្រព្រឹត្ត​។ ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំបាទ​ក៏​សូម​អគុណ​ដល់​សមត្ថកិច្ច​ខ​ណ្ឌ​ដូនពេញ និង​បងប្អូន​បណ្តាញសារព័ត៌មាន​ទាំងអស់ ដែល​បាន​សហ​ការណ៍​ផ្តល់ដំណឹង និង​ស្វែងរក​ចាប់ខ្លួន​បុគ្គល​នោះ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ។ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ដើម្បី​ខ្មែរ ៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×