Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លួច​ម៉ូតូ ១ គ្រឿង យកទៅលក់​ក្នុងតម្លៃ ១៨ ម៉ឺន​រៀល ត្រូវ​នគរបាល​ស្រុក​មេមត់ ចាប់ខ្លួន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​

spot_img

​ខេត្ត​ត្បូងឃ្មុំ ៖ នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំងពីរ ករណី​លួច​ម៉ូតូ ១ គ្រឿង យកទៅលក់​ក្នុងតម្លៃ ១៨ ម៉ឺន​ទៅ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ ដើម្បី​កាត់ទោស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​តាម​នី​វិធី ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ វត្ថុតាង​ដែល​ដកហូត​បាន និង​ចម្លើយសារភាពរ​បស់ ជន សង្ស័​យ ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ៨ និង ៣០ នាទី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រំចេក បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ លាន ឆេង​លន់ ហៅ​ប៉ាត់ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ឃ្លៀច ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ដាក់​ប្តឹង​ថា​បាត់​ម៉ូតូ ១ គ្រឿង ម៉ាក់ វេ​វ​ឆ្លាម ពណ៌​ក្រហម គ្មាន​ស្លាក​លេខ នៅ​ចំណុច​មាត់កំពុង​ព្រែក​ឆ្លូង ស្ថិ​ក្នុងភូមិ​កន្ទួត ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ខណៈពេល​ខ្លួន​ចុះទៅ​លើក​ម៉​ង​ក្នុង​ទឹក​ព្រែក​នោះ​ដោយ​ទុក​ម៉ូតូ​ចោល កាលពី​ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។​

​ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ភ្លាម​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រំចេក សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​ម៉ោង ១៤ និង ៣០ នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល បានកំណត់​មុខសញ្ញា​ចំនួន ២ នាក់ ៖ ១.​ឈ្មោះ ផាត់ ភា​រ៉ា ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ ២.​ឈ្មោះ ខុន ហុង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ អ្នក​ទាំងពីរ​មាន​លំនៅ​ភូមិ​កន្ទួត ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូង ឃ្មុំ រត់​ទៅ​ស​ង្ងំ​លាក់ខ្លួន​នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​បន្ទាប់ពី​កំណត់​មុខសញ្ញា​បាន​កម្លាំង​ប៉ុស្តិ៍​រំចេក និង​កម្លាំង​នគរបាល​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​រូង ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នៅ​ចំណុច​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​រូង បាន​រួច​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ ។ យោងតាម​ការសាកសួរ​ចម្លើយ​ជនសង្ស័យ​ទាំងពីរ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ពី​ចំណុច​ខាងលើ រួច​យកទៅលក់​ឲ្យ​ឈ្មោះ ម៉ៅ រ៉ា​ន់ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​រូង ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ក្នុងតម្លៃ​ព្រមព្រៀងគ្នា ១៨០.០០០​រៀល ។​

​បច្ចុប្បន្ន​នគរបាល​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទាំងពីរ ទៅ​ឲ្យ​តុលាការខេត្ត​ត្បូងឃ្មុំ ដើម្បី​កាត់ទោស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​តាម​នី​វិធី ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ វត្ថុតាង​ដែល​ដកហូត​បាន និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ។​

​សូមបញ្ជាក់​ជូន​ថា ម៉ូតូ ១ គ្រឿង ដែល​ដកហូត​ពី​ជនសង្ស័យ​នោះ សមត្ថកិច្ច​បានធ្វើ​លិខិត​ប្រគល់​-​ទទួលយកទៅ​ប្រើប្រាស់​វិញ ៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×