Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​កសិកម្ម ស្នើឱ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី គិតគូ​រពិចារណា និង​ធ្វើការ​សិក្សា ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ពី​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​គម្រោង​នានា

spot_img

​ភ្នំពេញ​ ៖ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លើកឡើងថា ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី ដែល​ក​ផ្តល់ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​សង្ឃឹមថា លោកស្រី​នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) នឹង​ខិតខំ​អស់​លទ្ធភាព បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​នៅ​ទីស្តីការក្រសួង​នា​រសៀល​ថ្ងៃ​ពុធ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​អនុ​ញ្ញា​ឲ្យ​លោកស្រី Sunniya Durrani Jamal នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​ប្រទេស​ប្រទេស​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​អំពី​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។

​លោកស្រី​បាន​ជម្រាប​ថា គោលបំណង​នៃ​ជំនួប​ពិភាក្សា​នាពេលនេះ​គឺ​ទី​១-​ចង់បាន​អនុសាសន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​រៀបចំ​គម្រោង​អភិវឌ្ឍ​វិស័យ​ផ្សេងៗ​ជារួម និង​ដោយឡែក​វិស័យ​កសិកម្ម​ដូចជា​កសិកម្ម និង​ទឹក ការប្រែប្រួល​អាកាសធាតុ ការធ្វើឱ្យ​ប្រសើរ​ឡើងលើ​កិច្ចសហការ​រវាង​រដ្ឋ និង​វិស័យ​ឯកជន និង​ការបង្កើន​ផលិតភាព​ផលិតកម្ម​។​ល​។ ទី​២-​សិក្សា​លើ​តម្រូវការ​ចាំបាច់ ដែល​ត្រូវ​លើក​យកមក​ពិភាក្សា រួច​ដាក់ចេញ​នូវ​គម្រោង​អភិវឌ្ឍ ឱ្យ​ត្រូវ​តាម​គោលនយោបាយ​របស់​ក្រសួង ជាពិសេស​ឱ្យបាន​សមស្រប​តាម តម្រូវការ​ជាក់ស្តែងរ​បស់​ប្រជាកសិករ ឬ​អ្នក​ផលិត​។​

​មានមតិ​ស្វាគមន៍​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​កសិកម្ម​មានកា​រ​រីក​ចម្រើន​​គួរឱ្យកត់សម្គាល់ ដែល​បាន​ចូលរួមចំណែក លើកកម្ពស់​កំណើន​សេ​ដ្ខ​កិច្ច​ជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ​។ តែ​ទោះជា​យ៉ាងណា វិស័យ​កសិកម្ម​ទាមទា​រ ធ្វើការ​អភិវឌ្ឍ​ច្រើន​ថែមទៀត ដើម្បី​ឆ្លើយ​តម​ទៅតាម​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក កំណើនប្រជាជន​កម្ពុជា កំណើន​ភ្ញៀវទេសចរ ការប្រែប្រួល​អាកាសធាតុ និង​ការប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​។

​ហេតុផល​នេះ តាមរយៈ​លោកស្រី , លោក​រដ្ឋ​ម​ន្រី្ត បាន​ស្នើឱ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី គិតគូ​ពិចារណា និង​ធ្វើការ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត ពី​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​គម្រោង​នានា ដែល​ទាក់ទង​នឹង​អនុវិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ទី​១-​ការរៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ផលិតកម្ម​បន្លែ និង​ដំណាំ​រួមផ្សំ ជាអាទិ៍​៖ ការពង្រឹង​និង​ការបញ្ចូល​បច្ចេកវិទ្យា ទៅក្នុង​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្អ​គាំទ្រ​និង​ការគ្រប់គ្រង​ដំណាំ ការប្រមូល​ផល ការ​វេច​ខ្ចប់ ស្លាក​សញ្ញា ឃ្លាំង​ត្រជាក់​រក្សា​ផលិតផល និង​កាត​គ្រប់គ្រង​ទិ​ផ្សារ ។​ល​។ និយាយ​ជារួម​គឺ​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រប់​ជ្រុងជ្រោយ​ពី A to Z ដើម្បី​ធានាបាន​ទាំង​បរិមាណ​ផ្គត់ផ្គង់ គុណភាព អនាម័យ និង​ភូតគាម​អនាម័យ (SPS) ទី​២- លើកកម្ពស់​វិស័យ​វារីវប្បកម្ម​ឱ្យបាន​ល្អ ប្រសើរ​ទាំង​ទឹកប្រៃ និង​ទឹកសាប ធ្វើ​យ៉ាង​កាត់បន្ថយ​ការចាប់​មច្ចជា​តិ​ពី​ប្រភព​ធម្មជាតិ លើកកម្ពស់​ផលិតភាព​ផលិតកម្ម បង្កើន​តម្លៃបន្ថែម និង​ចំណូល​គ្រួសារ ក៏​ដូច​ចំណូល​សហគមន៍ ធ្វើការ​កែច្នៃ និង​នាំចេញ​។ ទី​៣- វិស័យ​ផលិតកម្ម​សត្វ ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ ដូច្នេះ​ទាមទារ​ត្រូវធ្វើ​ការអភិវឌ្ឍ​ពូជ (​ប្តូរ​ពូជ និង​ការ​បង្កាត់​សិប្ប​និ​មិ្ម​ត្ត​)​ដែលមាន​តម្លៃ​ក្នុង​ទីផ្សារ​ជំងឺ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​គ្រួសារ​កសិករ រួមទាំង​ការគ្រប់គ្រង ចំណី ការការពារ ។ ទី​៤-​ជំរុញ និង​លើក​ទឺ​ក​ចិត្ត​ដល់​វិស័យ​ឯកជន​ក្នុងការ​ផលិត​ពូជ ធ្វើការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ឱ្យបាន​ទូលំទូលាយ​នូវ​ពូជ​សុទ្ធ​ល្អ ធានា​គុណ​ភាពល្អ និង​ទិន្នផល​កើន រួច​ត្រូវអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​ការ​នូវ​បរិមាណ​ផ្គត់ផ្គង់ ធានាបាន​នូវ​ការជឿទុកចិត្ត រក្សា​តម្លៃ និង​និរន្តរភាព​នៃ​ការ ផលិត​។ ទី​៥-​ផលិតកម្ម​ពោត​ក៏​ជា​វត្ថុធាតុដើម​មួយ​យ៉ាងសំខាន់​ក្នុង​វិស័យ​ផលិតកម្ម​ចំណី​សត្វ ដែល​ទាមទារ​ឱ្យធ្វើ​ការយកចិត្តទុកដាក់​លើ​ការដាំដុះ ពូជ បច្ចេកទេស​ក្រោយ​ប្រមូល​ផល (​ឃ្លាំង​ស្តុក និង​រោង​ស​ម្ងួ​ត​) ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ពោត ធានា​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ចំណី​សត្វ គុណភាព និង​កាត់បន្ថយ​ការនាំ​ចូល​។ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង ​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​បង្គោល​ទាំងអស់ ធ្វើ​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​ប្រាក់ចំណូល និង​ស្ថានភាព​ជី​វិភាព​រស់នៅ របស់​កសិករ​មុន និង​ក្រោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​គម្រោង ។ អ្វីដែល​ក្រសួង និង​រាជរដ្ឋាភិបាល​ចង់បាន ចង់ឃើញ​គឺ​ការផ្លាស់ប្តូរ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​។ ជាថ្មី​ម្តងទៀត ក្នុងនាម​ឱ្យ​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ដែល​ក​ផ្តល់ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ហើយ​សង្ឃឹមថា លោកស្រី នឹង​ខិតខំ​អស់​លទ្ធភាព​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ឱ្យមាន​ការរីកចម្រើន​ជាប​ន្ត​បន្ទាប់​។ ចំពោះ​សំណើ​របស់លោក​រដ្ឋមន្ត្រី លោកស្រី បានទទួល​យកទៅ​ពិនិត្យ ពិចារណា ហើយ​លោកស្រី​បាន​សន្យាថា​នឹង​ខិតខំ​ឲ្យ​អស់​លទ្ធភាព​សិក្សា និង​វាយតម្លៃ​រាល់​ចំណុច​នីមួយៗ ដែល​លោក​រដ្ឋមន្ត្រី បានលើកឡើង​ឱ្យ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ដោយ​ក្រុម​ជំនាញ​នីមួយៗ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×