Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ចែក​អំណោយ​មនុស្សធម៌​នៅ​ស្រុក​ស្វាយជ្រំ​

spot_img

​ខេត្ត​ស្វាយរៀង ​៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា​ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា នាំយក​អំណោយ​មនុស្សធម៌​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ចាស់ជរា ៤ គ្រួសារ គ្រួសារ​មាន​ជីវភាព​ខ្វះខាត ១១ គ្រួសារ និង​ជនពិការ​មា្ន​ក់ មកពី ២ ឃុំ​ក្នុងស្រុក​ស្វាយជ្រំ គឺ​ឃុំ កំពង់ចំឡង ៦ គ្រួសារ ឃុំ​បាសាក់ ១០ គ្រួសារ សរុប ១៦ គ្រួសារ ។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោកស្រី ពៅ សុភាព បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​បងប្អូន​គ្រប់ពេលវេលា ។​

​អំណោយ​បាន​ចែក​ជូន​នៅពេលនេះ​ទាំង ១៦ គ្រួសារ ក្នុង ១ គ្រួសារ​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) អាវយឺត ១ និង​ថវិកា ៥០,០០០ រៀល ដោយឡែក​ស្ត្រី​ពិការ​ម្នាក់​ទទួល​បាន​បន្ថែមរ​ទេះ​ជនពិការ ១ និង​ធុង​ទឹក​ជ័រ ១ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×