Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារលើ​ធំថ្មី​ខេត្តសៀមរាប ត្រូវបាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​ប្រើប្រាស់​ដូច​តាម​ផ្ទះ​ហើយ​

spot_img

​សៀមរាប ៖ ​លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានប្រកាស បើក​ការដ្ឋាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ​ចូល​ផ្សារ​លើ​ធំថ្មី ប្រើប្រាស់​ដូច​តាម​ផ្ទះ នៅ ថ្ងៃ ព្រហស្បត្តិ៍ ទី​១៤ ខែ​ធ្នូ គ​.​ស ២០១៧​។​

​លោក​អភិបាលខេត្ត ក៏​បាន​គូសបញ្ជាក់ថា ដើម្បី​ឲ្យ​សក្តិសម​ជា​ក្រុង ទេសចរណ៍​វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ អាជ្ញាធរខេត្ត​ត្រូវធ្វើ​ការកែលម្អ​សោភ័ណភាព​ក្រុង លើ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ ផ្លូវ ថ្នល់ និង ដាក់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​សាធារណៈ​ទៀតផង ។ ម្យ៉ាងទៀត​ដើម្បី​ឲ្យ​កាន់តែ​មាន​ភាពប្រសើរ ឡើង​នៅ​តាម​ទីប្រជុំជន សំខាន់​ទី​ផ្សារលើ​ធំថ្មី អាជ្ញាធរខេត្ត​ក៏​តែង​គិតគូរ​បញ្ហា​សន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថាន​អនាម័យ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ទាំង​ក្នុង​ផ្សារ និង​ក្រៅ​បរិវេណ​ផ្សារ​ទាំង​អស់​នៅក្នុង​ខេត្ត​សៀមរាប ដោយ​បាន​បង្កើត​គណៈកម្មាធិកា​រ គ្រប់គ្រង​ផ្សារ​ថ្នាក់​ខេត្ត ក្រុង ស្រុក​ទៀត​ផង ។​

​លោក ឃឹម ប៊ុន​សុង ក៏​បាន​បញ្ជាក់ថា សម្រាប់​ផ្សារលើ​ធំ​ថ្មី​នេះ អាជ្ញាធរខេត្ត​ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល ក្រុង សង្កាត់ ភូមិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ សហការ​គ្នា​រៀបចំ​កែលម្អ​ចំណុច​ខ្វះខាត​ផ្សេងៗ នៅក្នុង​ផ្សារ និង​ជុំវិញ​បរិវេណ​ផ្សារ ធ្វើយ៉ាងណា​ឲ្យមាន​សោភ័ណ​ភាព សន្តិសុខ បរិស្ថាន​អនាម័យ និង របៀបរៀបរយ​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ និង​ការបញ្ជៀ​ស​នូវ​ហានិភ័យ​កើតឡើង​ជា​យថាហេតុ ជាពិសេស​ថែមទៀត​នោះ ឲ្យ​សក្តិសម​ជា​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ អាច​ធ្វើ​ដំណើរ​ចូល​ទស្សនា​កម្សាន្ត និង​អាច​ទិញ​របស់​របរ​នៅក្នុង​ផ្សារ ក៏ដូចជា​ការចូលរួម​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទីក្រុង​ទេសចរណ៍​អាស៊ាន ស្អាត និង ផ្សារ​ស្អាត របស់​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសចរណ៍​ផងដែរ ។​

​លោក ក៏​បាន​លើក​ផងដែរ អំពី​សំណូមពរ​របស់​បងប្អូន​អាជីវករ ក្នុងការ​សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​តូប​របស់​ខ្លួន​ក្នុង​ផ្សារ រាជរដ្ឋាភិបាល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង អាជីវករ​ដែល​បាន​កំពុង​ប្រកប​ការលក់ដូរ ដោយ បងប្អូន​មាន​សិទ្ធិ​គ្រប់គ្រង​កាន់កាប់​តូប​លក់ដូរ តកូនតចៅ​បាន តែ​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​គឺ​មិន​អាច​ធ្វើ​ជូន​បាន ឡើយ ពីព្រោះ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។​

​លោក ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន ដល់​អាជ្ញាធរ​ក្រុង គណៈកម្មការ​ផ្សារ និង សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​តួនាទី​តំណាង​អាជីវករ ដើម្បី​ចូលរួម​សហការ​ជា មួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន​អនាម័យ និង របៀបរៀបរយ​សាធារណៈ​តាម​ស្តង់ តូប រាន ឬ​ទីតាំង​លក់ដូរ នៅក្នុង​ផ្សារ តាម​ប្លង់​មេ ដែល​បាន​កំណត់​ឲ្យបាន​ត្រឹមត្រូវ និង ស្តាប់​ការ​នូវ​សំណូមពរ សុខទុក្ខ និង​ដោះស្រាយ​ជូន​បងប្អូន​អាជីវករ​ទៀតផង ។ ក្នុងនោះ​ដែរ​លោក ក៏​បាន​ដាក់​នូវ​វិធានការ​មួយចំនួន ចំពោះ​អាជ្ញាធរ​ក្រុង គណៈកម្មការ​ផ្សារ ធ្វើយ៉ាងណា​រៀបចំ​ស្តង់​លក់ ឲ្យ ត្រូវ​តាម​មុខរបរ មិនឲ្យ​មាន​ការ​ឡុកឡំ​គ្នា​ដូច​សព្វថ្ងៃ​នេះ​ឡើយ ព្រមទាំង​កំណត់​ទីតាំង​ឲ្យ​បងប្អូន​អ្នក​លក់​តាម កញ្ច្រែង ដោយ​មិន​ទា​ផាស៊ី​ពួក​គាត់​ឡើយ ហើយ​កត្តា​សំខាន់​គឺ​បរិស្ថាន​ក្នុង​ផ្សារ​ផងដែរ ។ ម្យ៉ាងទៀត​ចំពោះ សមត្ថកិច្ច​សណ្តាប់ធ្នាប់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ទី​ចំណត​សាធារណៈ ដែល​តែង​ធ្វើឲ្យប៉ះពាល់​ដល់​ការ ធ្វើ​ចរាចរណ៍​ឆ្លងកាត់ មាន​ការកកស្ទះ​ដោយ​ការចត​គ្មាន​សណ្តាប់ធ្នាប់​នៅមុខ​ផ្សារ​លើ​ធំ​ថ្មី​នេះ ។

​ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោម​គោលនយោបាយ ឈ្នះៗ បាន​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ពិសេស​ខេត្ត​សៀមរាប ដែល​ជា​សមរភូមិ​បញ្ចប់សង្គ្រាម​ចុងក្រោយ​នា​ឆ្នាំ​១៩៩៨ បាន​ធ្វើឲ្យ​របប​នយោបាយ​ដឹកនាំ​របស់​ខ្មែរក្រហម បាន វិនាស​ចេញពី​កម្ពុជា ។ ដោយ​កត្តា​សន្តិភាព​នេះហើយ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់ វិស័យ សំខាន់​ខេត្តសៀមរាប ក្រោម​ការយកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ​ខេត្ត​ប្រវត្តិ សាស្ត្រ​មួយ​នេះ ប្រែក្លាយ​ជា​គោលដៅ​នៃ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត ដែល​ពី​មួយ ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​ការកើនឡើង​ទៀតផង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×