Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើហិង្សា​លើ​ប្រពន្ធ​

spot_img

​កណ្តាល ​៖ ​នគរបាល​ស្រុក​ខ្សាច់កណ្តាល បានឲ្យដឹងថា​ ​ករណី អំពើហិង្សា​ក្នុង​គ្រួសារ ដោយ​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើហិង្សា​លើ​ប្រពន្ធ បណ្តាលឲ្យ​របួស​ក្បាល​និង​មុខ​។​

​កើតហេតុ​ថ្ងៃ​ពុធ ទី ៦.២.២០១៩ ម៉ោង ១៧និង៣០​នាទី ចំណុច​ភូមិ​ចុង​កោះ ឃុំ​កោះឧកញាតី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​ចំនួន ១​នាក់​ ​ឈ្មោះ ផល សុ​ខេង ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ​ភោជនីយដ្ឋាន មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​របួស​ពក​ក្បាល ជាំ​ថ្ពាល់​ខាងស្តាំ និង​ជាំភ្នែក​ខាងស្តាំ​) ជា​ប្រពន្ធ​។​

​ជនសង្ស័យ​ចំនួន ១​នាក់​ ​ឈ្មោះ ជៀម គឹម​ជា ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​សំណង មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​) ជា​ប្តី វត្ថុតាង​ចាប់យក​ ៖ ​កាំបិត​ខ្វែវ​ចំនួន ១​។​

​កន្លងមក​ជនសង្ស័យ​ធ្លាប់​ប្រព្រឹត្ត​អំពើហិង្សា​លើ​ប្រពន្ធ​ជា​ច្រើន​លើក​មក​ហើយ និង​ធ្លាប់​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​ប៉ុស្តិ៍​ចំនួន ០១ លើក​។

​នៅ​ថ្ងៃ​ទី​៦.២.២០១៩ វេលា​ម៉ោង ១៧និង៣០ នាទី ជនរងគ្រោះ​ជា​ប្រពន្ធ​ត្រឡប់មក​ពី​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ចំការ​ស្នេហ៍​មកដល់​ផ្ទះ​វិញ ពេល​នោះ​ជនសង្ស័យ​ជា​ប្តី​បាន​ស្តីបន្ទោស​ថា ង៉ែ​ង​ទៅ​ធ្វើការ​នៅ​ចំការ​ស្នេហ៍​សំខាន់​ជាង​កូន​ឬ​? ជនរងគ្រោះ​ឆ្លើយថា គ្មាន​អ្វី​ពាក់​ពន្ធ័ជាមួយ​អ្នកឯង​ទេ ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​ចំនួន ២ ដៃ ត្រូវ​ចំ​មុខ​បណ្តាលឲ្យ​មាន​របួស​ហើម​ជាំ រួច​ជនសង្ស័យ​បាន​ធាក់​ជនរងគ្រោះ​ចំនួន ២ ជើង ត្រូវ​ចំ​ពោះ បន្ទាប់​មក​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​វាយ​ក្បាល​ជនរងគ្រោះ​ចំនួន ១ ខ្នង​កាំបិត​ខ្វែវ បណ្តាលឲ្យ​មាន​របួស​ហើមពក ១ កន្លែង ភ្លាម​នោះ​ជនរងគ្រោះ​បាន​រត់ឡើង​ជិះ​ម៉ូតូ​គេច មកប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះឧកញាតី កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×