Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ២នាក់ លួច​កាច់ក​ម៉ូតូ​ ​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ​

spot_img

​ខេត្តតាកែវ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​សហការ​គ្នា​តាម​ចាប់​ឃាត់ខ្លួន​បាន ក្រោយពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ ក ម៉ូតូ ដែល​ម្ចាស់​ចត​ទុក​ក្បែរ​ស្រែ​មិន​ប្រយ័ត្ន​ខណៈ​ដែល​ខ្លួច​ចុះ​ទៅ​មើល​ស្រូវ​ក្នុង​ស្រែ​។​

​ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ករណី​ចោរ​កម្មនេះ បាន​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​ជនរងគ្រោះ​រត់​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​ប៉ូលី​សជួយ​អន្តរាគមន៍​ក្រោយពេល​ដឹង​ថា​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​កាច់​សោ ក យក​ទៅ​បាត់​។ ដែល​ការចាប់ខ្លួន​នេះ​គឺ​នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៥៥​នាទី នៅ​ចំណុច​លើ​ខ្នង​ព្រែក​ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​និង​ចាប់ខ្លួន​បាន​នេះ​មាន​គ្នា​២​នាក់​ដែល​មានឈ្មោះ ៖ ទី​១​ឈ្មោះ ចាន់ រិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​គៀនកោះ​១ ឃុំ​សៃ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ​ម្តុំ​ក្បាល​ថ្លល់ រាជធានី​ភ្នំពេញ​។ ទី​២​ឈ្មោះ នៅ បូរិន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែកស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​ក្រាំង​ស្តៅ ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ​។ ជនសង្ស័យ​បាន​លួច​កាច់​សោ ក ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក់​លេខ ភ្នំពេញ​1BZ 3916 ជា​កម្ម​សិទ្ធិរបស់​ឈ្មោះ ឆ​យ ធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ ក្រោយ​ធ្វើ​សកម្មភាព​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ប៉ូលិស​ហស​ការ​គ្នា​ចាប់​បាន​ជាមួយ​វត្ថុតាង​និង​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ទៀត​ម៉ាកហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HK 8649​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ប៉ូលិស​ចាប់ខ្លួន​បាន​ខាង​លើ​នេះ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវិធី ចំណែក​ម៉ូតូ​ដែល​លួច​យក​ទៅ​នោះ​ត្រូវបាន​ប្រគាល់ជូន​ម្ចាស់​ដើម​វិញ​ហើយ​៕ ដោយ ៖ តាកែវ​

spot_img
×