Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​អង់​គ្លេស​ម្នាក់​ជាប់​គុក​លេង ដោយ​សារ​ទះ​កំ​ផ្លៀង​មន្រ្តី​អន្តោ​ប្រវេសន៍​ឥណ្ឌូ​នេ​ស៊ី

spot_img

​ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ត្រូវ​ជាប់គុក​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដោយសារ​តែ​ទះកំផ្លៀង​មន្ត្រី​អន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Ngurah Rai នៅ​កោះ​បាលី​។​

​ស្ត្រី​ខាងលើ​មានឈ្មោះ​ថា Auj-e Taqaddas និង​មាន​វ័យ ៤២​ឆ្នាំ​។ គាត់​បាន​ស្រែក និង​ជេរ​បុរស​ម្នាក់ ដែល​ហៅ​គាត់ ដោយសារ​មន្ត្រី​នោះ​បាន​ដឹងថា ទិ​ដ្ឋកា​ររបស់​ស្ត្រី​នោះ​បាន​ផុតកំណត់​។​

​គាត់​ត្រូវបាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​ប្រើ​ហឹង្សា​លើ​មន្ត្រី ក្រោយ​ពេល​គាត់​បាន​ទះកំផ្លៀង មន្ត្រី​នោះ និង​បាន​កញ្ឆក់​លិខិតឆ្លងដែន​។​

​គាត់​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ៦​ខែ ប៉ុន្តែ​គាត់​អះអាងថា ទោស​នោះ​គឺ​មិន​យុត្តិធម៌​ទេ​។​

​ស្ត្រី​ខាងលើ​បាន​ស្នាក់នៅ​កោះ​បាលី ដោយ​ផុតកំណត់​ទិដ្ឋ​ការប្រ​ហែល ១៦០​ថ្ងៃ​។ នៅ​ពេល​ខាង​អន្តោប្រវេសន៍​ប្រាប់​គាត់​អោយ​បង់​ប្រាក់​ពិន័យ​ចំនួន ៣.៥០០​ដុល្លា គាត់​បាន​ឆ្លើយ​តប​មក​វិញ​យ៉ាង​ហឹង្សា ហើយ​ត្រូវ​គេ​ថត​បាន​សកម្មភាព​របស់គាត់​។​

​គាត់​បាន​ចោទប្រកាន់​ព្រះរាជអាជ្ញា​ថា​បាន​ធ្វើ​ទារុណកម្ម និង​បង្ខំ​គាត់​ឲ្យនៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប៉ុន្តែ​ខាង​ព្រះរាជអាជ្ញា​បញ្ជាក់ថា មិន​មាន​ការប្រើ​ហឹង្សា​លើ​ស្ត្រី​ខាងលើ​ឡើយ​។​

​គាត់​មិន​បាន​ចូលខ្លួន​ទៅ​កាន់​តុលាការ​តាម​ការ​ណាត់​ជាច្រើន​ដង ហើយ​ខាង​ព្រះរាជអាជ្ញា​និយាយថា ពួកគេ​មាន​សិទ្ធិ​ក្នុង​ការចាត់វិធានការ​ដើម្បី​នាំ​គាត់​មក​តុលាការ​ឲ្យបាន​។​

​ចៅក្រម​បញ្ជាក់ថា ស្ត្រី​នោះ​បាន​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍​៕

​ប្រភព​៖ BBC

spot_img
×