Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម ដែល​ឲ្យ​បុគ្គលិក​វិស័យ​ឯកជន និង​មន្ត្រីរាជការ មាន​ប្រាក់​សោធន​និវត្តន៍​ដូចគ្នា​

spot_img

​ភ្នំ​ព​ញ ​៖ ​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ លោកស្រី​ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា ពី​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា​។​

​លោកស្រី​ងួន សុខា បាន​មាន​ប្រសា​ស​ន៏​ថា បន្ទាប់​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសថា ចាប់ពី​ឆ្នាំ​២០១៩​ទៅ វិស័យ​ឯកជន​នឹង​មាន​របប​សោធន​និវត្តន៍​ដូច​មន្ត្រីរាជកា​រដែរ ក្រុមការងារ​អន្តរក្រសួង​មួយ ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយ​ក្រសួង​ផ្សេងៗ​ទៀត បានរួម​គ្នា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​។ សេចក្តី​ព្រាង​ច្បាប់​នេះ មាន​ជំពូក​មួយ​និយាយ​ពី​របប សោធន​និវត្តន៍​។​

​លោកស្រី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បន្តថា នៅក្នុង​របប​សោធន​និវត្តន៍​នៃ​ច្បាប់​ថ្មី​នេះ នឹង​បញ្ចូល​ការដាក់​អោយ​អនុវត្ត​នូវ របប​សោធន​និវត្តន៍​សម្រាប់​វិស័យ​ឯកជន និង​ការធ្វើកំណែទម្រង់​របប​សោធន​និវត្តន៍​មន្ត្រីរាជការ​ដែល​មាន​ស្រាប់​។

សេចក្តីព្រាងច្បាប់​ថ្មី បាន​កំណត់​ថា មន្ត្រីរាជការ​ដែល​ធ្វើការ​បាន​៣០​ឆ្នាំ នឹង​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​ប្រមាណ​៦០​ភាគរយ នៃ​ប្រាក់​បៀវត្សរ៍​សរុប ដែល​ខុស​ពី​បច្ចុប្បន្ន​មន្ត្រីរាជការ ចូលនិវត្តន៍​ទទួលបាន​ប្រាក់​សោធន​និវត្តន៍​៨០​ភាគរយ​នៃ​ប្រាក់បៀវត្សរ៍​មូល​ដ្ឋាន។​

​លោក ឡេង ប៉េងឡុង បាន​មានប្រសាសន៍ ឯកភាព​ចំពោះ​គោលបំណង​ដែល​ចង់អោយមាន​គោលការណ៍​រួមគ្នា រវាង​ស្ថាប័ន​នីតិប្បញ្ញតិ្ត និង​នីតិប្រតិបត្តិ ឬ​ជាមួយ​វិស័យ​ឯកជន​នៅ​លើ​ចំនុច​ខ្លះ​នោះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា កន្លងមក​មាន​ច្បាប់​មួយចំនួន​ហើយ ដែល​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ឬ​វិស័យ​ឯកជន បាន​អនុវត្ត​រួម​គ្នា​ដូចជា​ច្បាប់​ពន្ធដារច្បាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុច្បាប់​លទ្ធកម្ម ដូ​ចេះ្នច្បាប់​របប​សន្តិសុខ​សង្គម​ក៏​អាចអនុវត្ត បាន​ទាំងអស់​គ្នា​ដែរ​។​

​លោក​អគ្គលេខាធិកា​រ​រដ្ឋសភា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការយកចិត្តទុកដាក់ ដំឡើង​ប្រាក់​បៀវត្សរ៍ និង​ការទទួលបាន​អត្ថប្រយោជន៍​នានា​ជូន​មន្ត្រីរាជការ កម្មករ និយោជិក ដែល​ធ្វើឲ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​។ សម្រាប់​សេចក្តីព្រាងច្បាប់​ថ្មី ឯកឧត្តម​បាន​ស្នើ​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការសិក្សា​ឲ្យបាន​លម្អិត​បន្ថែមទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×