Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់បែក​បន្សល់ទុក​ពី​សង្គ្រាមលោកលើកទី​១ ត្រូវបាន​គេ​ច្រឡំ “​នាំចូល​” ពី​បារាំង បើ​កុំ​តែ​ដឹង​ទាន់​ម្លេះ​សម​…

spot_img

​ប៉ូលិស​ហុងកុង​បាន​រកឃើញ ហើយ​បន្ទុះ​ចោល​គ្រាប់បែក​១​គ្រាប់​ផលិត​ដោយ​ហ្វាស់​ស៊ីស​អាល្លឺម៉ង់ ស្ថិត​លាយឡំ​ជាមួយ​ដំឡូងបារាំង​នាំចូល​ពី​បារាំង ។​

គ្រាប់បែក​ដែល​គេ​ច្រឡំ​ថា​ដំឡូងបារាំង​រកឃើញ​នៅ​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ។​

AFP បាន​ដកស្រង់​សម្តី​របស់​មេ​ប៉ូលិស​ក្រុង​ហុងកុង Wilfred Wong Ho-hon ថា​ពួកគេ​បាន​បន្ទុះ​វាចោល​នៅក្រោម​លូ​ទឹក​មួយ​ជិត​រោងចក្រ​កែច្នៃ ។​

​គ្រាប់បែក​នេះ​មាន​វិជ្ជមាឌ​ប្រមាណ ៨​សង់ទីម៉ែត្រ ទម្ងន់​ជិត​១​គីឡូក្រាម ហើយ​បើ​គេ​ពុំ​រកឃើញ​ម្លេះ​សម​រោងចក្រ​នឹងរង​ការខូចខាត​មិន​ធម្មតា​ទេ ៕

spot_img
×