Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ស្អី​សាហាវ​ម្លេះ​! គ្រាន់តែ​ឮ​ភរិយា​មាន​បំណង​ចង់​លែងលះ ស្រាប់តែ​សម្លាប់​ដោយ​ចងករ​ជាប់​នឹង​ដុំថ្ម រួច​ទម្លាក់​ចុះ​បឹង​

spot_img

​​នាង Elizabeth Arellano អាយុ ២៦​ឆ្នាំ ត្រូវបាន​គេ​រកឃើញ​សាកសព​នៅក្នុង​បឹង​មួយ​ក្បែរ​ផ្ទះ​នៅ​រដ្ឋ​តិច​សាស់ ។ មុន​នោះ​នាង​បាន​បាត់​ខ្លួន បន្ទាប់​ពី​ទៅ​ដើរលេង​ជាមួយ​មិត្ត​រួម​ការងារ​អំឡុង​ខែ​មេសា ឆ្នាំ ២០១៦ ។​

ឃាតករ​លើកដៃ​សម្លាប់​ភរិយា​យ៉ាង​សាហាវ Rodolfo ។​

​ស្មាន​មិន​ដល់​ថា​នៅ​ពេល​រក​ឃើញ​សាកសព​នោះ ឃាតករ​ដែល​គ្មាន​អ្នកណា​នឹកស្មាន​ដល់ -​ប្តី​របស់​ជនរងគ្រោះ Rodolfo -​បាន​ចេញ​មុខ​សារភាព ។​

​ឃាតករ​សាហាវ​រូបនេះ​បាន​សារភាព​ថា ៖ ខ្លួន​គេ​ខឹងសម្បារ​យ៉ាងខ្លាំង​ក្រោយពេល​ដឹងថា​ភរិយា​មាន “​បំណង​” លែងលះ ។​

​រួមរស់​ជាមួយ​គ្នា ១៣​ឆ្នាំ​មានកូន ៤​នាក់​ក្តី តែ​វា​ពុំ​បាន​នឹកនា​ដល់​ឡើយ ។​

​នៅ​ពេល​រក​ឃើញ​សាកសព​ភរិយា ឃាតករ​រូបនេះ​យល់ថា​បើ​មិន​ចេញមុខ​សារភាព​ទេ​នោះ​សវនាការ​នឹង​ត្រូវ​ប្រហារជីវិត ។ ចុង​ក្រោយ​ដើម្បី​រក្សា​ជីវិត​ដ៏​”​គ្មាន​តម្លៃ​”​របស់​វា ទើប​វា​ចេញ​សារភាព ដែល​ពេល​នេះ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​១​ជីវិត ។​

​កន្លែង​ដែល​ជនរងគ្រោះ​ត្រូវ​ឃាតករ​សម្លាប់​ទម្លាក់​ចុះ ។​

​អនិច្ចា​! តើ​ជីវិត​ក្មេង​៤​នាក់​នោះ​ទទួល​អារម្មណ៍​បែប​ណា​ទៅ​!? ចន្ទ្រា​

spot_img
×