Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​មេខ្លោង​បរទេស ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​៥​នាក់ ជាមួយ​ថ្នាំញៀន​ជិត​៥​គីឡូក្រាម​

spot_img

​ភ្នំពេញ ​៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្រាវជ្រាវ​ឈាន​ដល់​បង្ក្រាប បាន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចំនួន​៥​នាក់ ជាមួយនឹង​ថ្នាំញៀន​ជិត​៥​គីឡូក្រាម ។​

​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​បង្ក្រាប​គ្រឿងញៀន បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ការបង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​នេះ កម្លាំង​មន្ទីរ​គ្រឿងញៀន បាន​តស៊ូ​ករណី​នេះ​ជាង​១​ខែ​មក​ហើយ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ពី​នគរបាល​ជប៉ុន ស្ដី​ពី​ការចាប់​បង្ក្រាប​មុខសញ្ញា​ជនជាតិ​កាណាដា ពី​បទ​ជួញដូរ​គ្រឿងញៀន នៅ​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ទើប​កម្លាំង​ជំនាញ ក​១ របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ការស្រាវជ្រាវ ហើយ​កំណត់​បាន​ថា មេខ្លោង​ជា​ជនជាតិ នី​ហ្សេ​រី​យ៉ា លាក់ខ្លួន​នៅ​កម្ពុជា​។ នៅវេលា​ម៉ោង​៩និង១៥​នាទី ថ្ងៃទី​៦ ខៃ​កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​ទទួល​ដំណឹង​ថា ជនល្មើស​ជនជាតិ​វ៉ូ​ម៉ា​នី​បាន នាំ​ថ្នាំញៀន​តាម​រថយន្ត ទៅ​ខេត្ត​សៀមរាប ដើម្បី​ដី​ក​ជញ្ជូន​ទៅ​ប្រទេស​ញូ​ហ្ស៊េ​លែន តាម​ជើង​យន្តហោះ (KA249) នោះ កម្លាំង​កម្លាំង​ជំនាញ ក​១ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ទៅ​សហការ​ជាមួយ ជាមួយ​សមត្ថកិច្ច​គយ នគរបាល​អន្តោប្រវេសន៍ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ជា​ជនជាតិ​រ៉ូ​ម៉ានី ចាប់​យក​វត្ថុតាង​ជា​ថ្នាំ​ញៀន ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន​៤​កញ្ចប់ ទម្ងន់​ប្រមាណ​៥​គីឡូក្រាម​។ បន្ទាប់​មក​កម្លាំង​ជំនាញ ក​១ បាន​បន្ត​ទៅ​ឃាត់ខ្លួន​មេក្លោង ឈ្មោះ AZUBAM CELESTINE EMEKA និង​បក្ខពួក​២​នាក់​ទៀត ជនជាតិ​នី​ហ្សេ​រី​យ៉ា នៅ​ខុន​ដូលេខ​១០១ ផ្លូវ​៤៩៤ សង្កាត់​ផ្សារ​ដើមថ្កូវ រួម​នឹង​ចាប់​យក​វត្ថុតាង​៣​កញ្ចប់​ទៀត​។​

​ជា​លទ្ធផល​នៃ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​៥​នាក់ (​ប្រុស​) ក្នុងនោះ​ជនជាតិ​រ៉ូ​ម៉ានី​២​នាក់ និង​ជនជាតិ​នី​ហ្សេ​រី​យ៉ា​០៣​នាក់​រួមមាន ១៖ ឈ្មោះ OLARU NARCIS MANUEL ភេទ​ប្រុស ជនជាតិ​រ៉ូ​ម៉ានី​។ ២៖ ឈ្មោះ LIXANDRU VASILE NICOLAE ភេទ​ប្រុស ជនជាតិ​រ៉ូ​ម៉ានី​។ ៣៖ ឈ្មោះ AZUBAM CELESTINE EMEKA ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា​។​ ៤៖ ឈ្មោះ AZUBAM SIMEON CHUKWUDI ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា​។ ៥៖ ឈ្មោះ NGWU HILLARY MMADU ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា​។ ចាប់​យក​វត្ថុតាង​បាន ថ្នាំញៀន​ប្រភេទ ម៉េតំ​ហ្វេ​តា​មីន​៤​កញ្ចប់ ទម្ងន់​ជិត​៥​គីឡូក្រាម និង​ម្សៅ​សង្ស័យ​គ្រឿងញៀន​៣​កញ្ចប់​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ប្រមូល​វត្ថុតាង និង​បញ្ជូន​ជនល្មើស ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សូមបញ្ជាក់​ថា ជនជាតិ​រ៉ូ​មោនី​នេះ មានឈ្មោះ OLARU NARCIS-MANUEL ដែល​ត្រូវ​ចេញដំណើរ​ទៅ​ទីក្រុង​ហុងកុង ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG) ក្នុងករណី​សង្ស័យ​រត់ពន្ធ​គ្រឿង​ញៀន ដោយយោង​តាម​ការត្រួត​ពិនិត្យ និង​ធ្វើតេស្តិ៍​បឋម ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ រកឃើញ​សារធាតុ​ក្រាម​ពណ៌​ស ដែល​សាមីខ្លួន​បាន​ដាក់​ក្នុង​កញ្ចប់​ថង់ប្លាស្ទីក រាង​សំប៉ែត ០៤​ជ្រុង ចំនួន ០៤ លាក់ទុក​ក្នុង​បាត​កាបូបស្ពាយ​ខ្នង ចំនួន ០៤​ផ្សេង​ង​គ្នា ដែល​ជា​ប្រភេទ​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ដែល​មាន​ទម្ងន់ ៥.០២០​ក្រាម ដោយ​ក្នុង​កញ្ចប់​ទី​១ មាន​១.២១០​ក្រាម​, កញ្ចប់​ទី​២ មាន​១.៣៥០​ក្រាម​, កញ្ចប់​ទី​៣ មាន​១.២១០​ក្រាម និង​កញ្ចប់​ទី​៤ មាន​១.២៥០​ក្រាម​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

         

spot_img
×