Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ​ច្រានចោល​ចំពោះ​ព្រះសង្ឃ​មួយអង្គ​ដែល​បាន​ចោទ​គ្រូពេទ្យ​ថា ​មិន​យកចិត្តទុកដាក់​មើលថែ​អ្នកជំងឺ​ដែល​ជា​ជន​ក្រ​ក្រី​

spot_img

​តាកែវ​ ៖ ក្រោយ​មាន​ការផ្សព្វផ្សាយ​ចេញ​ពី​បណ្តាញ​ទំនាក់ទំនង​សង្គម facebook ដែល​ម្ចាស់​គណនី​ជា​ព្រះសង្ឃ​ឈ្មោះ sem sophea បាន​បង្ហោះ​ចេញ​នៅ​រូបភាព​អ្នកជំងឺ និង​បាន​សរសេ​ជា​ខ្លឹមសារ​ថា អាត្មា​សូម​ខ្លាច​ហើយ​ពេទ្យ​បង្អែក​តាកែវ ហេតុតែ​យើង​ក្រ គេ​មិន​មើល​ទេ ប័ណ្ណ​ក្រីក្រ​មាន​ន័យ​អី និង​បាន​សរសេ​បញ្ជាក់ថា មិនមែន​ពេទ្យ​ទាំងអស់​ទេ​នោះ​។

ឥឡូវនេះ លោក​វេជ្ជៈបណ្ឌិត ឈូ​វ ឈួន ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ បានធ្វើកា​រ​បដិសេធ្ឋ​ចោល​រាល់​ការ​ចោទប្រកាន់​មកលើ​ក្រុមគ្រូពេទ្យ​ថា បាន​រើសអើង ទៅ​លើ​ការព្យាបាល​អ្នកជំងឺ មាន ឬក៏​ក្រ ។ លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បញ្ជាក់ថា មកទល់​ពេល​នេះ​ក្រុម​គ្រូពេទ្យ រួម​ជាមួយ​បុគ្គលិក តែងតែ​យកចិត្ត​ទុក្ខ​លើ​ការព្យាបាល​អ្នកជំងឺ មិន​ថា អ្នកមាន ឬក៏​អ្នកក្រ​នោះទេ គឺ​ព្យាបាល​ទៅតាម​បច្ចេកទេស​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ យ៉ាង​សមធ​ម៍ គឺ​ស្មើភាព​គ្នា​ទាំងអស់ មិន​បាន​គិតថា អ្នក​ណា​មាន ឬ​អ្នកក្រ​ដូច​ព្រះសង្ឃ​មាន​ពុធ្ធដិកា​រឡើយ មួយវិញទៀត នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​តាកែវ​នេះ​ដែរ គឺ​មិន​មាន​បន្ទប់ ពិសេស (VIP) ណា​សម្រាប់​អ្នក​មានទ្រព្យ​គេ​ជួល​សម្រាប់​អោយ​អ្នក​ជម្ងឺ​សម្រាក​ព្យាបាល​នោះទេ គឺ​អ្នក​ជម្ងឺ​ទាំងនោះ​សម្រាក​ព្យាបាល​នៅ​លើ​គ្រែពេទ្យ​ដែល​បាន​រៀបចំ​អោយ​ដូចៗ​គ្នា ។​

ក្នុងនោះ​ដែរ​លោក​វេជ្ជៈបណ្ឌិត ឈូ​វ ឈួន បាន​លើកឡើង​អំពី​អការៈ​អ្នកជម្ងឺ​ដែល​ព្រះសង្ឃ sem sophea បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​នោះ ថា អ្នក​ជម្ងឺ​មាន​ឈ្មោះ វង ដេវីត ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ក្តុល ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ បាន​ចូល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី ០៤ កុម្ភៈ ២០១៩ ហើយ​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យ និង​វិភាគ​ជា​ជំហាន​តំបូង ដោយ​ដាក់​ការសង្ស័យថា អ្នកជំងឺ អាច​រលាក​សួត​ខាងស្តាំ បន្ទាប់​មក​គ្រូពេទ្យ​បាន​ពិនិត្យ អម​គ្លីនិច ដោយ​ពិនិត្យ​ឈាម និង​ធ្វើ​ការថត​សួត និង​ឆ្លុះ​អេកូ​បន្តទៀត ដោយ​រកឃើញថា អ្នក​ជម្ងឺ​មាន បូស​ថ្លើម ក្រោយ​ការរកឃើញ​លើ​រោគ្គសញ្ញា​នៃ​អការៈ​អ្នកជម្ងឺ​នេះ​រួច គ្រូពេទ្យ​ជំនាញ បាន​ធ្វើការ​ព្យាបាល​ទៅ​តាម​បច្ចេកទេស ដោយ​បាន​អោយ​ជា​ថ្នាំ​គ្រប់​សម្រាប់​លេប​(​មិន​បាន​ចាត់​ថ្នាំ​ឬ​ដាក់​សេរ៉ូម​អ្វី​ឡើយ​ព្រោះ​អការៈ​អ្នកជំងឺ​មិនចាំបាច់​ឡើយលើ​ការ​ប្រើប្រាស់​ថ្នាំ​ចាក់ ឬ​ដាក់​សេរ៉ូម​) និង​ដេក​សម្រាក​ពេទ្យ​រយៈពេល ១​សប្តាហ៏ ។ លុះ​ពេល​សម្រាក និង​លេបថ្នាំ​របស់​គ្រូពេទ្យ​អោយ​នៅ​មន្ទីរពេទ្យ​បាន​រយៈពេល ៣​ថ្ងៃ មកដល់​ថ្ងៃ​ទី ០៦ ខែ​កុម្ភៈ វេលា​ម៉ោង ៧​យប់ ឳ​ពុក​មារ​របស់​អ្នកជំងឺ បាន​មក​សុំ​យក​អ្នកជំងឺ​ចេញពី​មន្ទីរពេទ្យ តែ​មិន​ត្រូវបាន​គ្រូពេទ្យ​អនុញ្ញាត​អោយ​ចេញ​នោះទេ ព្រោះ​មិន​ទាន់​គ្រប់​ទៅតាម​ការកំណត់​របស់​គ្រូពេទ្យ​ជំនាញ​ដែល​តម្រូវ​អោយ​អ្នក​ជម្ងឺ​សម្រាក​និង​លេបថ្នាំ​នៅ​មន្ទីរពេទ្យ អោយបាន ១​សប្តាហ៍សិន តែ​អ្នកជំងឺ និង​បងប្អូន​អ្នកជំងឺ​បាន​ទទូច​សុំ និង​បាន​សរសេ​នៅ​លិខិតស្នាម​លើ ឌូ​ស្យេ ដោយ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ដើម្បី​សុំ​អ្នក​ជម្ងឺ​ចេញពី​មន្ទីរពេទ្យ​ទៅ ។​

​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​បញ្ជាក់ថា តាម​អការៈ​របស់​អ្នកជម្ងឺ គឺ​ក្រោយពី​ទទួលបាន​ការព្យាបាល​រយៈពេល ៣​ថ្ងៃ​មក​នេះ ដោយ​លេបថ្នាំ​របស់​គ្រូពេទ្យ​អោយ​នោះ គឺ​មាន​អ​ការៈបា​ន​ធូរស្បើយ​ច្រើនជាង​មុន​ច្រើន ហើយ​លោក​បាន​បញ្ជាក់​ដែរ​ថា អ្នក​ជម្ងឺ​គឺ​ត្រូវ​លេបថ្នាំ​អោយ​គ្រប់ ២១​ថ្ងៃ ទើប​ជម្ងឺ​របស់​គាត់ អាច​និង​ជាសះស្បើយ​ឡើងវិញ ៕ ដោយ ៖ តាកែវ​

spot_img
×