Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​កុរ នៅ​ចិន ៖ ស្តេច​ជ្រូក​ទម្ងន់​១​តោន ត្រូវបាន​គេ​គោរពបូជា និង​ចិញ្ចឹម​អស់​…១​ជីវិត (​វីដេអូ​)

spot_img

ជ្រូក​១​ក្បាល​ទម្ងន់​ជាង ៩០០​គីឡូក្រាម អាយុ ៩​ឆ្នាំ ត្រូវបាន​គេ​លើកតម្កើង​ជា “​ស្តេច​ជ្រូក​” នៅ​ចិន​នា​ឱកាស​ឆ្លង​ចូល​ឆ្នាំកុរ ២០១៩ ។​

ស្តេច​ជ្រូក និង​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្លាប់​យក​សាច់​ទេ គឺ​តម្រូវ​ឲ្យ​ចិញ្ចឹម​…១​ជីវិត ។​

​តាម Daily Mail ជ្រូក​ដែល​ទទួល​ជោគជ័យ​ក្នុង​ការប្រកួត​នៅ​ទីក្រុង Meichan ខេត្ត​ស៊ី​ជាំ​ង​ត្រូវបាន​គេ​លើកតម្កើង​ឲ្យធ្វើជា​…​ស្តេច​ជ្រូក ។ ទ្រុង​ដាក់​ស្តេច​ជ្រូក​តម្រូវឲ្យ​មនុស្ស ២៤​នាក់ ទើប​លើក​សែង​រួច ព្រោះ​ដោយ​ឡែក​ស្តេច​ជ្រូក​ទម្ងន់​ដល់​ជិត​១​តោន​ហើយ ។​

“​ស្តេច​ជ្រូក​” អាយុ ៩​ឆ្នាំនេះ ជា​កម្មសិទ្ធិ​របស់​សម្ព័ន្ធ​កសិកម្ម Yuan Baofeng អ្នក​ថែទាំ​ជ្រូក​នេះ​ប្រាប់ថា ៖ “​ស្តេច​ជ្រូក​” ងាយ​ខឹងសម្បា​រណាស់​! ហើយ​មាយា​ទ​ដ៏​អាក្រក់ ប៉ុន្តែ​វា​មាំមួន​ទោះបី​អាយុ​ច្រើន​ហើយ​ក្តី ។​

​ជាធម្មតា​ជ្រូក​ដែល​គេ​ថែទាំ​ល្អ​អាច​មាន​អាយុ ១៥​ឆ្នាំ ។​

“​ស្តេច​ជ្រូក​” ត្រូវបាន​គេ​ដង្ហែ ។​

​តាម​កម្មវិធី “​ស្តេច​ជ្រូក​” នឹង​ត្រូវ​បាន​ឡើង​ទូរទស្សន៍ CCTV ថែមទៀត​ផង ។ ម្យ៉ាងទៀត​ពេល​វា​លាចាក​លោក គឺ​គេ​ប្រគល់ឲ្យ​ទៅ​អ្នកវិទ្យាសាស្ត្រ​ទុក​សម្រាប់​សិក្សា​ស្រាវជ្រាវ ។​

​អបអរសាទរ​…​ស្តេច​ជ្រូក​ឆ្នាំ ២០១៩ ៕ ចន្ទ្រា

spot_img
×