Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹកស្មាន​ថា​ក្លាយ​ជា​មហាសេដ្ឋី​ហើយ តែ​ប្រសិន​មិន​ស្តាប់​ម្តាយ​ជ្រុល​ចាយ​តាម “​ផែនការ​”​នោះ ពិតជា​…​ខ្ញុំ​គេ​ហើយ​!

spot_img

តាម News.com.au Dane Gillespie នៅ Belfast ភាគ​ខាងជើង Ireland កាលពី​សប្តាហ៍​មុន​ស្រាប់តែ​ឃើញ​ក្នុង​គណនី​របស់​ខ្លួន បាន​ទទួល​ទឹកប្រាក់ ៨,៩​លាន​ផោន​អង់គ្លេស ។ តាម​ដឹង​យាយ​របស់​យុវជន​នេះ​បាន​ផ្ទេរ​ប្រាក់​ឲ្យ​ចៅ ៨.៩០០​ផោន​អង់គ្លេស ។​

​អ្នកស្រី Caroline ជា​ម្តាយ​និយាយថា កូន​របស់​គាត់​ពិតជា​អរ​ឡើង​វង្វេងវង្វាន់​ព្រោះ​ទឹក​លុយ​សន្ធឹកសន្ធាប់​នេះ ។ វា​ស្រែកថា ខ្ញុំ​នឹង​ទិញ​​ឡាន Porshche…។​ល​។ តែ​ខ្ញុំ​បាន​ឃាត់​ហើយ​ទូន្មាន​ថា ៖ “​កុំ​ប្រញាប់​ជ្រុល នោះ​ពុំ​មែន​ជា​លុយ​របស់​កូន​ទេ ។ ត្រូវ​ពិនិត្យ​រឿង​នេះ​ឲ្យ​ច្បាស់លាស់​សិន ។​

​ស្ត្រី​ជា​ម្តាយ​ពោល​បន្ត ៖ “​ចំពោះ​ក្មេង​ម្នាក់ ស្រាប់តែ​១​ថ្ងៃ​ក្លាយជា​សេដ្ឋី​ពិតជា​រឿង​ពិបាក​បន្ទោស​ណាស់​!” ប៉ុន្តែ​វា​នេះ​ទទូច​ចេញទៅ​ទិញ​របស់​របរ ។​

​ពិត​ដូច​ការ​ស្មាន​របស់​នារី​ជា​ម្តាយ ធនាគារ​បាន​រកឃើញ​… កំហុស ។ អ្នកនាំពាក្យ​សហការ​ថ្លែងថា ៖ “​នេះ​ជា​ឧប្បទ្ទវហេតុ​មាន​ការ​ច្រឡំ​​បន្ថែម​លេខ​០​មែន តែ​ទឹកប្រាក់​ពុំ​បាន​បញ្ចូន​ដូចនេះឡើយ​” ។​

…​ទោះ​យ៉ាងណា​ក៏​គាត់​បាន​ធ្វើ “​សេដ្ឋី​” ប៉ុន្មាន​ម៉ោង​ដែរ​តើ​! ៕ ចន្ទ្រា​

spot_img
×