Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​១​នាក់​ របួសធ្ងន់​២​នាក់ ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​

spot_img

​តាកែវ​ ៖ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៧​និង​១០​នាទី​នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧១-៧២ ស្ថិតក្នុង​ភូមិ​ត្រាវ​អែម ឃុំ​ពពេល ស្រុក​ត្រាំកក់​ខេត្តតាកែវ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​ប៉ូលីស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា កើត​ឡើង​រវាង​ម៉ូតូ​និង​រថយន្ត​ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ដែល​រថយន្ត​បង្ក​ម៉ាក​នី​សាន់​ពណ៌​ត្រេអុី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3.8956 (​អ្នកបើកបរ​គេចខ្លួនបាត់​) បើកបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GH 6027 ដែល​បើកបរ​ដោយ​ឈ្មោះ លន់ ច័ន្ទដារ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស​(​ស្លាប់​នៅ​កន្លែងកើតហេតុ​)​រស់នៅ​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ដោយឡែក​អ្នករួមដំណើរ​២​នាក់​ខាងក្រោយ​មានឈ្មោះ លន់ សោ​ម៉ា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​​ (​រងរបួស​ធ្ងន់​)​ និង​ម្នាក់​ទៀត​ឈ្មោះ រឹង រចនា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​សិស្ស​ (​រងរបួស​ធ្ងន់​) ​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​និង​ជន​រង​គ្រោះ​ដែល​ស្លាប់​ដែរ​។​

​ក្រោយ​កើតហេតុ​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ដូន​កែវ ដោយឡែក​វត្ថុតាង​ទាំង​២​គ្រឿង​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ ចំណែក​សព​បាន​ប្រគល់​ជូន​សាច់​ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ តាកែវ​

 

spot_img
×