Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ស្វីស នឹង​ផ្តល់​ថវិកា ៦​លាន​ដុល្លារ ជួយ​ដល់​ការ​បោសសម្អាត​មីន រហូតដល់​ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ ៖ ប្រទេស​ស្វីស នឹង​បន្ត​ផ្តល់​ថវិកា​ប្រមាណ ៦​លាន​ដុល្លារ​សហរដ្ឋ គាំទ្រ​ដល់​ការ​បោសសម្អាត​មីន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៥ បន្តទៀត​។​

​អាជ្ញាធរ​មីន បានឲ្យដឹងថា ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ​លោក Lars Buechler, Head of Programme Agriculture and Food Security, តំណាង Swiss Development and Cooperation – SDC នៅ​កម្ពុជា ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សកម្មភាព​មីន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​រដ្ឋាភិបាល និង​ប្រជាជន​ស្វីស បាន​ចូលរួមចំណែក ផ្តល់​ជំនួយ​ថវិកា​គាំទ្រ ដល់​ការ​បោស​សម្អាត​មីន តាមរយៈ​គម្រោង​បោសសម្អាត​មីន ដើម្បី​លទ្ធផល ដែល​កំពុង​អនុវត្ត ដោយ​អាជ្ញាធរ​មីន ដោយ​មាន​ការគាំទ្រ​បច្ចេកទេស ពី​អង្គ​ការ UNDP​។​

​លោក Lars Buechler បាន​មានប្រសាសន៍ថា ប្រទេស​ស្វីស នឹង​បន្ត​ផ្តល់​ថវិកា​ប្រមាណ ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក គាំទ្រ​ដល់​ការ​បោសសម្អាត​មីន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៥ បន្តទៀត​។​

​ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៩​នេះ ប្រទេស​ស្វីស បាន​ផ្តល់​ថវិកា គាំទ្រ​ដល់​ការ​បោសសម្អាត​មីន​ប្រមាណ​ជាង ៧​លាន​ដុល្លារ​​សហរដ្ឋអាមេរិក ដែល​បាន​ផ្តល់​ដី​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​សហគមន៍ ដើម្បី​ធ្វើ​កសិកម្ម សាងសង់​លំនៅ​ដ្ឋាន និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×