Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ទីតាំង​ជល់​មាន់ ដុះ​ស្លែ នៅ​ខាងក្រោយ​វត្ត​ចំប៉ា​

spot_img

​ភ្នំពេញ ​៖ ទីតាំង​ជល់​មាន់​មួយកន្លែង នៅ​ខាងក្រោយ​វត្ត​ចំប៉ា ដែល​បើក​លេង​ឡើង​ដុះ​ស្លែ ស្ថិតក្នុង​ភូមិ​ជ្រោយ សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ចុះបង្ក្រាប​ចាប់បាន​មាន់​៩​ក្បាល ទ្រុង​សម្រាប់​ក្រុង​មាន់​ជាង​១០ និង​ចាប់ខ្លួន​មនុស្ស​ម្នាក់ ក្រោយមក​បាន​រត់គេច​ខ្លួន​បាត់ នៅ​គ្រា​ដែល​អាជ្ញាធរ​មាន​ការធ្វេសប្រហែស​។ ចំណែក​អ្នកលេង​មាន់​ផ្សេងទៀត រត់​ចែក​ជើង​គ្នា នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។​

​លោក​ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ និង​លោករ​ស់ សុ​ភក្តិ អភិបាលរងខណ្ឌ បាន​ដឹកនាំ​កងកម្លាំង​ចុះបង្ក្រាប​ជាក់ស្តែង​។ ក្នុង​ពេល​កម្លាំង​ចុះ​បង្ក្រាប អ្នកលេង​ជល់​មាន​រត់​ចែក​ផ្លូវ​គ្នា ហុយ​ដី​សំពោង អ្នកខ្លះ​រត់​បុក​សសរ​ផ្ទះ អ្នកខ្លះ​រត់​ចូល​ពួន​ក្នុង​ព្រៃត្រែង ។​

​លោករ​ស់ សុ​ភក្តិ អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​ប្រាប់​ឲ្យ​ថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍ ពី​ទីតាំង​ជល់​មាន់​យ៉ាង​សកម្ម​នេះ លោក​អភិបាលខណ្ឌ បាន​ដឹកនាំ​កម្លាំងចម្រុះ​បង្ក្រាប ទីតាំង​ជល​មាន់ ដែស​ម្ងំ​លេង នៅក្នុង​តំបន់​និគម​ន៍​ជន​វៀតណាម រស់​នៅ​ខាងក្រោយ​វត្ត​ចំប៉ា ជា​លទ្ធផល​អាជ្ញាធរ ចាប់​បាន​មាន់​៩​ក្បាល ទ្រុង​សម្រាប់​ក្រុង​មាន់​ជាង​១០ ដោយឡែក​អ្នកលេង​ជល់​មាន់​រត់គេចខ្លួន​បាត់ ។ នេះ​ជា​ផ្នែក​មួយ នៃ​ការអនុវត្ត​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព ឲ្យមាន​ប្រសិទ្ធភាព ឈាន​ទៅ​លប់បំបាត់ ល្បែងស៊ីសង​គ្រប់​ប្រភេទ ព្រោះ​ល្បែងស៊ីសង​ជា​ប្រភព នៃ​ការ​កើន​មាន​បទល្មើស​ចោរកម្ម និង​ជួញដូរ​ថ្នាំញៀន ។​

ជាមួយគ្នានេះដែរ លោក​អភិបាលរង​ខណ្ឌ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​ផ្តល់ព័ត៌មាន​ពី​ទីតាំង​ល្បែងស៊ីសង មុខសញ្ញា​ក្មេង​ទំនើ​ង មុខសញ្ញា​ចំណូល​ថ្មី មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​បើក​ការស៊ើបអង្កេត និង​បង្ក្រាប មួយ​ផ្នែក​ទៀត​រាល់​ព័ត៌មាន​ដែល​បាន​ផ្តល់ឲ្យ សមត្ថកិច្ច​រក្សា ការណ៍​សម្ងាត់​ជូន ហើយ​ក៏​មានន័យថា បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួមចំណែក អនុវត្តន៍​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព ជាមួយ​អាជ្ញាធរ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×