Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​តែ​ការដុត​ធូប បង្ក​ឲ្យមាន​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ចំនួន​០៤​ខ្នង​

spot_img

​ខេត្ត​ត្បូងឃ្មុំ​ ៖ ថ្ងៃទី​០៧ ខែ​កុម្ភ​: ឆ្នាំ​២០១៩ វេលា ម៉ោង ៩:១០​នាទី​ព្រឹក មាន​ករណី អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង ជា​ផ្ទះ​ឈើ​ឆេះ​អស់​ទាំងស្រុង និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត ស្ថិតនៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ឧត្តមសេនីយ៍​ទោបែន រត្ន័ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រោយពី​បាន​ទទួល​ព័ត៌មាន ថា​មាន​អគ្គីភ័យ​កើតឡើង​នៅ​ស្រុក​មេមត់​បាន​បញ្ជា​រថយន្ត​អគ្គីភ័យ​សរុប​ឱ្យ​ជួយ​អន្តរាគមន៍​ពន្លត់​ករណី អ​គ្គី ភ័យ​ដ៍​សន្ធោ​សន្ធៅ​​នេះ ត្រូវបាន​គ្រប់គ្រង និង​ធ្វើការ​បាញ់​ទឹក​ពន្លត់រ​ល​ត់ វិញ​ទាំងស្រុង​នៅវេលា​ម៉ោង​ប្រមាណ ១១ និង​០០​នាទី​ព្រឹក ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៥​គ្រឿង ក្នុងនោះ​មាន រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ស្នងការដ្ឋាន​ខេត្ត ស្រុក​ពញាក្រែក ស្រុក​តំបែរ និង​រថយន្ត​ចំការ​ស៊ូ​មេមត់​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា ករណី​អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង ក្នុងនោះ​៣​ខ្នង ជា​ផ្ទះ​ឈើ​ឆេះ​អស់​ទាំងស្រុង និង​១​ខ្នង​ទៀត ផ្ទះថ្ម​ខូចខាត​អស់​ពាក់កណ្តាល និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។​

​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ០៤ ខ្នង ក្នុងនោះ មាន​ម្ចាស់ផ្ទះ ៖ ១.​ឈ្មោះ កែវ សុភា ភេទ​ស្រី អាយុ ៥៦ ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង ទំហំ ៩X១២ ម៉ែត្រ ២.​ឈ្មោះ យឹម តុង​អាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង​ទំហំ ៥X២៣ ម៉ែត្រ ៣.​ឈ្មោះ ហម ប៊ុនធឿន ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង​ទំហំ ៤.៤០X២២ ម៉ែត្រ ៤.​ឈ្មោះ ហម ធីតា ភេទ ស្រី អាយុ ៣៥ ឆ្នាំ ផ្ទះ​ឈើ​ប្រក់​ក្បឿង​ទំហំ ៤.៦០X២២ ម៉ែត្រ ។​

​ការខូចខាត​ទ្រព្យសម្បត្តិ ៖ ផ្ទះ​ចំនួន ០៤ ខ្នង​ឆេះ​ទាំងស្រុង , ម៉ូតូ ០២ គ្រឿង គ្រឿង​សង្ហា​រឹម​មួយចំនួន , សម្ភារៈ​គ្រឿង អលង្កា​មួយចំនួន , ម្រេច​ចំនួន ០៧ តោន , ស្រូវ​ចំនួន ០១ តោន -​ល​- សរុប​ជា​ទឹកប្រាក់​ប្រមាណជាជាង ១០ ម៉ឺន​ដុល្លារ សម្លៀក​បំពាក់​មួយចំនួន និង​ឯកសារ​មួយចំនួន​ដូចជា សំបុត្រកំណើត សៀវភៅ​គ្រួសារ អត្តសញ្ញាណប័ណ្ណ បង្កាន់ដៃ កាន់កាប់​ដីធ្លី ។​

#​ករណី​អគ្គិភ័យ​ដ៍​សន្ធោសន្ធៅ​នេះ​ត្រូវបាន​គ្រប់គ្រង និង​ធ្វើការ​បាញ់​ទឹក​ពន្លត់រ​លត់​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​ប្រមាណ ១១ និង ០០ នាទី​ព្រឹក ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ០៥ គ្រឿង ក្នុងនោះ​មាន​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ស្នងការដ្ឋាន​ខេត្ត ស្រុក​ពញាក្រែក ស្រុក​តំបែរ និង​រថយន្ត​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់ ក្នុងនោះ​ប្រើប្រាស់​ទឹក​អស់ ១៥ ស៊ឺទែន ស្មើនឹង ៦០ ម៉ែត្រ​គីប ដោយ​ប្រើប្រាស់​កម្លាំង​នគរបាល​ពន្លត់​អគ្គីភ័យ ៦០ នាក់ ។​

​មូលហេតុ ៖ បណ្តាលមកពី​ការដុត​សម្រាម​ខាងក្រោយ​ផ្ទះ​របស់​ម្ចាស់ផ្ទះ​ម្នាក់​ក្នុង​ចំណោម​ផ្ទះ​ដែល​ឆេះ​នោះ ។​

​បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ភ្លាមៗ ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ អគ្កិភ័យដ៏សន្ធោសន្ធៅ​នេះ ត្រូវបាន​គ្រប់គ្រង និង​ធ្វើការ​បាញ់​ទឹក​ពន្លត់ រលត់​វិញ​ទាំងស្រុង​នៅ​វេលា​ម៉ោង​ប្រមាណ​១១និង​០០​នាទី​ព្រឹក ៕​ ​ដោយ ​៖​ កូឡាប​

 

spot_img
×