Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អប់រំ​ផ្សព្វផ្សាយអំពី​សុវត្ថិភាព​ចរាច​រណ៍ នៅមុខ​ផ្សារ​ស្វាយជ្រំ បណ្ដោយ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ស្រុក​ស្វាយជ្រំ

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដឹកនាំ​ដោយ​លោក ព្រំ វន្ថា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣​កើត ខែ​មាឃ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​សាធារណការ និង​ដឹកជញ្ជូន លោក យន់ រស្មី អនុប្រធាន​មន្ទីរ តំណាង​លោក នួន លី​ហួន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក ហែម សារិទ្ធិ អភិបាលរង​ស្រុក​ស្វាយជ្រំ លោក លោកស្រី មន្ត្រីរាជការ បាន​សហការ ជាមួយ​កងកម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាច​រណ៍ ដើម្បី​ពញ្ញាក់​ស្មារតី ដល់​អ្នកប្រើប្រាស់​ផ្លូវ ឱ្យមាន​ការប្រុងប្រយ័ត្ន ។​

នា​ឱកាស​នោះ ក្រុមការងារ​មាន​ការចែកជូន​នូវ​ឯកសារ ស្តីពី​សុវត្ថិភាព​ចរាច​រណ៍ និង​ការរៀបចំ​ជា​កម្មវិធី សួរ ឆ្លើយ​សំណួរ ពាក់ព័ន្ធ​អ្នកបើកបរ​ទោចក្រយានយន្ដ​ត្រូវ​យល់​ដឹង ។

​ជា​លទ្ធផល​នៅ​ក្នុង​យុទ្ធនាការ​នេះ​បាន​ចែក​ជូន​នូវ​សម្ភារៈ មួយចំនួន​ដូចជា​៖

​ទី​១.​មួកសុវត្ថិភាព ១០០​មួក (​មួក​សម្រាប់​មនុស្ស​ធំ ចំនួន ៤០​មួក មួក​កុមារ ចំនួន ៦០​មួក​) ។

​ទី​២.​សៀវភៅ​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ២០០​ក្បាល ។

​ទី​៣.​ស្ទីកឃ័​រ​ចំណាំង​ផ្លាត​សុវត្ថិភាព ៤០០​សន្លឹក ។

​ទី​៤.​សៀវភៅ​អ្វី​ដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់​ដឹង ២០០​ក្បាល ។

​ទី​៥.​ខិត​បណ្ណ​ជំនួយស្មារតី ស្តីពី​សុវត្ថិភាព​ចរាច​រណ៍ ២០០​សន្លឹក ។

​ទី​៦.​ផ្លិត ស្ដី​ពី​វិធានការណ៍​សុវត្ថិភាព​ចរាចរណ៍ ១០០ ផ្លិត ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×