Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចាប់ផ្តើម​កម្មវិធី​បង្រៀន​សរសេ​រកូដ​ដល់​សិស្ស​នារី​

spot_img

ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី​៧ ​កុម្ភៈ​នេះ ក្រសួង​អប់រំ បានប្រកាសថា​ ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល IT Academy STEP Cambodia នឹង​ចាប់ផ្ដើម​អនុវត្ដ​កម្មវិធី “Sister of Code” គឺ​ជា​កម្មវិធី​លើកទឹកចិត្ត​សិស្ស​នារី​នៅ​កម្ពុជា ឲ្យ​ព្យាយាម​សរសេរ​កូដកម្ម​វិធី និង​អភិវឌ្ឍ​ទំនុកចិត្ត ក៏ដូចជា​ផ្ដល់ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​នាពេល​អនាគត តាមរយៈ​ការចូលរួម​កម្មវិធី​ក្លឹប​សរសេ​រកូដ “Sister of Code” ដែល​ជា​កម្មវិធី​សម្រាប់​ស្ត្រី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ការរៀន និង​ការបង្រៀន​ស្ដី​ពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)​។​

​កម្មវិធី​នេះ​នឹង​បង្រៀន​សិស្ស​នារី ដែល​មាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំទៅ​១៨​ឆ្នាំ នៅ​មូលដ្ឋាន​គ្រឹះ​នៃ​ការសរសេ​រកូដ​ដោយ​ឥតគិតថ្លៃ​រយៈពេល ៦​ខែ ដែល​ត្រូវ​សិក្សា ១ ថ្ងៃ ក្នុង ១ សប្ដាហ៍ ដោយ​រៀន​ម្ដងៗ​ប្រើពេល ២ ម៉ោង​កន្លះ​៕ ​ដោយ​ ៖ ​កូឡាប​

ដើម្បីចុះឈ្មោះ ៖ http://bit.ly/2D7qUj6

 

 

spot_img
×