Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ធ្លាប់​ញៀន​ថ្នាំ​លួច​រថយន្ត​ឪពុក​ជិះ​ពី​ក្រុង​បាវិត​មក​ស្វាយរៀង ​ឪពុក​ប្តឹង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ភ័យ​ពេក​បើក​ធ្លាក់​ប្រឡាយ​

spot_img

​ខេត្ត​ស្វាយរៀង​៖ ​រថយន្ត ​RX330 ​មួយ​គ្រឿង ​ជា​របស់​ឪពុក​បាន​ត្រូវ​បុរស​ជា​កូន​លួច​យក​ចង្កឹះ​សោ​រួច​យក​រថយន្ត​បើក​ជិះ​យ៉ាង​រំភើយ​ហើយ​មិន​ត្រឹម​តែ​ជិះ​ម្នាក់ឯង​ទេ​បុរស​ជា​កូន​បាន​ទៅ​យក​បុរស​ម្នាក់​ផ្សេង​ទៀត​ដែល​ជា​គូកន​របស់​មក​ជិះ​ជាមួយ​​គ្រាន់​បាន​ជា​គ្នា​ហើយ​បុរស​ម្នាក់​នោះ​គឺ​មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​គ្រឿងញៀន​ថែមទៀត​ផង​។​

​ហេតុការណ៍​ដែល​មាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ នៅត្រង់​ចំណុច​ខាង​មុខ​វត្ត​ខ្ជាយ​ស្ថិតនៅ​ភូមិ​ខ្ជាយ​ឃុំ​រមាំង​ថ្កោល​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​។​

​តាម​ប្រភព​ព័ត៍មាន​ពី​សមត្ថកិច្ច​បានឱ្យដឹ​ង​ថា ៖ យុវជន​ម្នាក់​រួម​និង​គូកន​ម្នាក់​ទៀត​បាន​លួច​យក​រថយន្ត​របស់​ឪពុក​បើក​មិនដឹង​ថា​ទៅ​ណា​នោះទេ​ព្រោះ​តែ​ឪពុក​ខ្លាច​ប៉ះពាល់​និង​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ដ​ល់អ្ន​ក​ដទៃ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ក្រុង​បាវិត​អោយ​ជួយ​ឃាត់​តែ​ពេល​ដែល​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​ឃាត់​នោះ​ស្រាប់តែ​បន្ថែម​ល្បឿន​រថយន្ត​លឿន​ដូច​ហោះ​ធ្លាក់​ប្រឡាយទឹក​ជាប់​សាលារៀន​និង​របង​វត្ត​ខ្ជាយ​ទៅមុខ​លែងរួច​។​

​បើ​តាម​ពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់អោយដឹង​ថា​៖​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​ RX330 ពណ៌ ទឹក​មាស ពាក់​ស្លាក​លេខ ភ្នំពេញ ​2AN 9931​ ធ្វើដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ដោយ​មាន​រថយន្ត​សមត្ថកិច្ច​ដេញតាម​ពីក្រោយ​។​ប្រភព​បាន​បន្តទៀតថា​៖​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ដោយ​ផ្លូវ​នេះ​រាង​កោង​ក៏​រេ​ចង្កូត​មក​ខាងលិច​ផ្លូវ​ធ្លាក់​ចូល​ប្រឡាយ​ត្រាំ​ក្នុង​ទឹក​ទាំង​ម៉ា​សុីន​មិន​ទាន់​រលត់​ផង​នោះ​។​

​ដោយឡែក​បើ​តាម​សមត្ថកិច្ច​ស្រុក​ស្វាយទាប​បានឲ្យដឹងថា​៖​ក្រោយ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​របស់​យុវជន​ខាងលើ​ក៏​សមត្ថកិច្ច​ចេញ​មក​ស្ទាក់​លើ​ផ្លូវជាតិ​លេខ​១​ ក៏​ជួបប្រទះ​រថយន្ត​ខាងលើ​នាំគ្នា​ដេញ​តាម​ហើយ​មក​ដល់​ចំណុច​ក្លោងទ្វារវត្ត​ខ្ជាយ​យុវជន​ខាងលើ​បត់​ស្តាំ​សំដៅ​ទៅ​ទិស​ខាងជើង​។​ប្រភព​បាន​បន្ត​ឲ្យដឹង​ទៀតថា​៖​សមត្ថកិច្ច​យើង​ដេញ​តាម​លុះ​មក​ដល់​ផ្លូវ​កោង​ដោយ​រថយន្ត​បើក​លឿន​ពេក​ក៏​ជ្រុល​ចង្កូត​មក​ធ្លាក់​ប្រឡាយទឹក​តែម្តង​ក្រោយពី​រថយន្ត​ធ្លាក់​នោះ​ប្រឡាយ​រួច​មក​យុវជន​ទាំង​២​នាក់​បាន​បើកទ្វារ​រថយន្ត​រត់ចេញ​ទៅ​វត្ត​តែ​ត្រូវ​ពលរដ្ឋ​ដេញចាប់​បាន​ប្រគល់​សមត្ថកិច្ច​។​

​សមត្ថ​បានឲ្យដឹង​ទៀត​ថា​៖​ឪពុក​យុវជន​ខាងលើ​មានឈ្មោះ ចាន់ ណាវី មាន​ទីលំនៅ​ភូមិ បាវិត​កណ្តាល សង្កាត់ បាវិត ក្រុង​បាវិត ខេត្ត ស្វាយរៀង ជា​មន្ត្រី​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​។​យុវជន​បង្ក​ខាងលើ​មានឈ្មោះ ចាន់ សុខ​កា អាយុ ២៨​ឆ្នាំ​មុខរបរ​នៅ​ផ្ទះ​មើល​កូន​មាន​ប្រពន្ធ​ប្រកបមុខរបរ​ធ្វើ​សក់​និង​កូនប្រុស​មួយ​រស់នៅ​ក្នុង​សង្កាត់​បាវិត​ក្រុង​និង​អ្នករួមដំណើរ​ជាមួយ​មានឈ្មោះ អា​តឿ អាយុ ជាង​២០​ឆ្នាំ​។​

​ក្រោយ​ពី​បង្កហេតុ​រួចមក​សមត្ថកិច្ច​ធ្វើ​ឃាត់​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ធ្វើ​តេស​ទឹក​មូត​ជា​លទ្ធិ​ផល​គឺមាន​សា​ធាតុ​ញៀន​ទាំង​២​នាក់​។​ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាង​បន្តិតបន្តួច​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ជា​ឪពុក​យក​ទៅ​ជួសជុល​វិញ​។​

​សូមបញ្ជាក់​ថា បុរស​ដែល​ជា​គូកន​ខាងលើ​(​អា​តឿ​ង​)​ ត្រូវបាន​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយសារ​មាន​ដីកា​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​និង​ករណី​គ្រឿងញៀន​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×