Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ មនោសញ្ចេតនា​ល្អប្រសើរ ។ អ្នក​នៅ​លីវ​សង្ឃឹម​មាន​មនុស្សម្នា​ក់យល់​ចិត្តថ្លើម​គ្នា​ឈានទៅ​កសាង​គ្រួសារ​មួយ​សុភមង្គល ។ រឿង​លុយកាក់​បាន​គ្រាន់បើ​ឡើង​ប្រៀប​នឹង​ឆ្នាំ​ចាស់ ហើយ​អ្នក​ក៏មាន​គ្រប់​លទ្ធភាព​គ្រប់គ្រង​លុយកាក់​របស់ខ្លួន ។ រីឯ​ចំពោះ​ការងារ​នោះ​អ្នក​អាច​ស្ងប់ចិត្ត​គឺ​វា​នៅតែ​ដំណើរការ​ត្រូវ​តាម​ផែនការ​គ្រោងទុក ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ១,៣​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត​, រោង ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​ទាំង​រឿង​មនោសញ្ចេតនា និង​លុយកាក់​សុទ្ធតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ពេញចិត្ត​បំផុត ។ អ្នកទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ពី​គូស្នេហ៍​យ៉ាងច្រើន ។ ការងារ​ក៏​ប្រព្រឹត្ត​ទៅដោយ​ងាយស្រួល​ពុំ​ជួប​ឧបសគ្គ ឬ​ការលំបាក​អ្វី​ឡើយ ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ២,៧​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា រកា , ម្សាញ់ ៕

​ឆ្នាំខាល ៖ អ្នក​គួរ​ប្រយ័ត្នប្រយែង​ចំពោះ​រឿង​លុយកាក់ ព្រោះ​អាច​ជួប​រឿង​ស៊យ ។ ពុំមែន​បញ្ហាលំបាក​ក្នុងការ​រកប្រាក់ តែ​ការដែល​អ្នកប្រើប្រាស់​លុយ​កាក់​ខុស​គោលដៅ​អាចធ្វើ​ឲ្យ​រលីង​ដៃ​ធេង ។ គួរ​កំហិត​ការលេង​សប្បាយ​អាចជួយ​ឲ្យ​ទំនាក់ទំនង​គ្រួសារ​កក់ក្តៅ ។ រឿង​មនោសញ្ចេតនា​ប្រែជា​ងាយ​ប្រេះស្រាំ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៨​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​ទឹកក្រូច , ស​។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ​, រោង ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​បំផុត ។ ភាពនឹងនរ​ជា​កូនសោ​តែមួយគត់​ដែល​អាច​ដោះស្រាយបាន​រាល់​បញ្ហា​ស្មុគស្មាញ​រឿង​មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​រីករាយ កក់ក្តៅ​ក្នុង​ជីវិត អ្នក​នៅ​លីវ​កំពុងមាន​បំណង​សុំ​គ្នា​រៀបការ ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ២,៥​ពិន្ទុ ។ ម៉ោង​ល្អ 7h-9h ។ ពណ៌​លឿង​, ត្នោត ។ ឆ្នាំ​អ្នកយក​អាសា វក , ខាល ៕

​ឆ្នាំរោង ៖ កិច្ច​ការដែល​អ្នក​ព្យាយាម​ធ្វើ​ពី​យូរ​មកហើយ​កំពុងមាន​សញ្ញា​ជោគជ័យ​។ អ្នក​អាច​មោទនភាព​អំពី​ខ្លួនឯងបាន​នាពេលនេះ ។ លុយកាក់​ត្រូវ​សន្សំសំចៃ កុំ​ទូ​លាយដៃ​ចំពោះ​អ្នក​ចេះតែ​បញ្ចើចបញ្ចើ​គ្មាន​បានការ​ប្រយ័ត្ន​អស់ពី​ហោប៉ៅ​មិនដឹង​ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា មមី , ជូត ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នក​ជួប​ការលំបាក​ច្រើន ។ ការងារ​ក្នុង​គ្រួសារ ឬ​កន្លែងធ្វើការ​នឹងធ្វើ​ឲ្យ​អ្នក​តានតឹង​អារម្មណ៍​បំផុត ។ ចូរ​លៃ​ពេល​លំហែកាយ​ដោយ​ការ​នៅ​ស្ងៀមស្ងាត់​ម្នាក់ឯង សម្រួល​អារម្មណ៍​ឲ្យ​រីករាយ​មុននឹង​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ១,២​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , មមែ ៕

​ឆ្នាំមមី ៖ នេះ​ពិតជា​ថ្ងៃ​ដ៏​ល្អ ដើម្បី​បញ្ចប់​កិច្ច​ការដែល​នៅសល់​មុននេះ ។ លុយកាក់​ល្អប្រសើរ​ឡើង​ជាង​មុន​ដោយ​ចំណូល​ក៏​ស្ថិរភាព ។ រឿង​មនោសញ្ចេតនា កាន់តែ​មានការ​ជ្រាលជ្រៅ ផ្អែមល្ហែម ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ០,៥​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំមមែ ៖ អ្នក​អាច​សាកល្បង​ក្នុង​វិស័យ​ថ្មីៗ​មួយចំនួន ដើម្បី​បង្កើន​ប្រាក់ចំណូល ។ ប្រសិន​អាច​ចូរ​ទទួលយក​ការជួយ​ពី​អ្នកមាន​បទពិសោធន៍​។ ថ្ងៃនេះ​អ្នក​នៅ​លីវ​ចូរ​បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ទទួល​ក្តី​ស្រឡាញ់​ពី​មនុស្ស​គ្រប់គ្នា កុំ​រើស​ខ្លាំងពេក​អ្នកនឹង​រកឃើញ​មនុស្ស​ដែល​សក្តិសម​នឹង​ខ្លួន ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៤​ពិន្ទុ ។ លេខ​សំណាង ៧,៨​ពិន្ទុ ។ ម៉ោង​ល្អ 19h-21h ។ ពណ៌​ទឹកក្រូច , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ចរ ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​អំណោយផល​ល្អ​បំផុត​សម្រាប់​អ្នក ធ្វើ​កិច្ចការ​អ្វី​ក៏បាន​សម្រេច ។ ជោគជ័យ​ន​មកដល់ នោះ​ប្រាក់កាស​ក៏​សម្បូរ ដូច្នេះ​ចូរ​បន្ត​ការប្រឹងប្រែង​ពង្រីក​នូវ​អ្វីដែល​អ្នកធ្វើ​បាន​ក្នុង​ឆ្នាំ​កន្លងទៅ ។ ចូរ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច កុំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ព្រោះ​ងាយ​នឹង​បង្កទំនាស់​ដែល​មិនគួរ​ឲ្យ​កើតមាន ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៤,៥​ពិន្ទុ ។ ម៉ោង​ល្អ 21h-23h ។ ពណ៌​ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី ៕

​ឆ្នាំរកា ៖ អ្នក​អាចមាន​អារម្មណ៍​នឿយហត់​ក្នុង​ការងារ រសេះរសោះ​ក្នុង​ខ្លួន ចូរ​បំបាត់​ភាព​អសកម្ម​នេះ​ដោយ​ការ​ស្តាប់ភ្លេង​បន្ធូរ​អារម្មណ៍ ពង្រីក​ស្មារតី​ឡើងវិញ ។ លុយកាក់​ស្ថិរភាព​មិនមាន​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ រឿង​មនោសញ្ចេតនា​ងាយ​មានការ​យល់ច្រឡំ​នាំ​ឲ្យ​កើតរឿង​ឈ្លោះប្រកែក ។​

-​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៣​ពិន្ទុ ។ លេខ​សំណាង ៦,៧​ពិន្ទុ ។ ម៉ោង​ល្អ 13h-15h ។ ពណ៌​ទឹកក្រូច , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ថោះ , កុរ ៕

​ឆ្នាំចរ ៖ ការងារ​ល្អ​បំផុត ។ នេះ​ជា​លទ្ធផល​នៃ​ការតស៊ូ​ប្រឹងប្រែង​មិន​រាថយ​របស់​អ្នក ។ ថ្ងៃ​នេះដែរ អ្នក​ក៏មាន​ឱកាស​បាន​ស្គាល់​អតិថិជន​ធំ​សម្រាប់​កិច្ចការ​រកស៊ី​ថ្ងៃ​ខាងមុខ ដែល​នឹង​នាំមក​នូវ​ប្រភព​ចំណូល​ស្ថិរភាព​ក្នុង​ឆ្នាំ​ថ្មី ។​

-​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ៤,៧​ពិន្ទុ ។ ម៉ោង​ល្អ ១៣h-១៥h ។ ពណ៌​ស , ប្រផេះ ។ ឆ្នាំ​អ្នកយក​អាសា ជូត , ថោះ ៕

​ឆ្នាំកុរ ៖ ការប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​អ្នក​ពីមុនមក​បានទទួល​ការឆ្លើយតប​យ៉ាង​សក្តិសម​ក្នុងថ្ងៃនេះ ។ អ្នក​គួរ​មាន​ផែនការ​ជាក់ស្តែង​ថ្មី​ទៀត​សម្រាប់​ថ្ងៃ​ខាងមុខ ។ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​អំពី​លុយកាក់ មាន​លាភ​ចូល​ច្រើន ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ​ពោរពេញ​ដោយ​សុភមង្គល ។​

-​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥​ពិន្ទុ ។ សុខភាព ៤​ពិន្ទុ ។ មនោសញ្ចេតនា ៥​ពិន្ទុ ។ លេខ​សំណាង ១,៨​ពិន្ទុ ។ ម៉ោង​ល្អ 11h-13h ។ ពណ៌​ប្រាក់ , ខ្មៅ ។ ឆ្នាំ​អ្នកយក​អាសា​មមី , ចរ ៕​

spot_img
×