Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ថ្ងៃនេះ​រាល់​សកម្មភាព​ការទូត​របស់​អ្នក​អំណោយផល​ល្អ និង​រីកចម្រើន នាំមក​ឲ្យ​អ្នក​នូវ​ឱកាស​ថ្មីៗ​ជាច្រើន​។ មិត្តភក្តិ​នឹង​បង្ហាញផ្លូវ​សម្រាប់​ការរកចំណូល​យ៉ាង​ល្អ​។ មនោសញ្ចេតនា ត្រូវ​ចេះ​គោរព​មនោសញ្ចេតនា​ដែល​ខ្លួន​កំពុងមាន កុំ​ឲ្យ​បាត់បង់​រួច​ទើប​ស្តាយក្រោយ​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ មិនត្រូវ​ម៉ឺងម៉ាត់​ហួស ក្នុង​ការងារ​ព្រោះ​នឹងធ្វើ​ឲ្យ​បរិយាកាស​តានតឹង ពុំមាន​ប្រយោជន៍​សម្រាប់​ទំនាក់ទំនង​មិត្ត​រួម​អាជីព​។ ចំណូល​ស្ថិរភាព ពុំមាន​អ្វី​គួរ​បារម្ភ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ស្គាល់​មិត្តភក្តិ​ខុស​ភេទ​ជាច្រើន អាចបង្កើត​ទំនាក់ទំនង​ថ្មី​ល្អ​ទៅ​ថ្ងៃមុខ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​នឹងមាន​ឱកាសល្អៗ​ជាច្រើន មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​កសាង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជុំវិញ​។ ថ្ងៃនេះ​យីអ៊ុន​ឡើង រក​អ្វី​ក៏បាន​ចំណេញ អាច​វិនិយោគ​ភាគហ៊ុន​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​នឹងមាន​ឱកាស​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ដំណើរការ​ល្អប្រសើរ ត្រូវ​ចេះ​ចាប់យក​ឱកាស​ថ្មីៗ និង​ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ឆ្នាំថោះ​។ ប្រភព​ទុន​ដ៏​ធំ​សម្រាប់​វិនិយោគ​រយៈពេល​វែង គឺជា​ខ្ទង់​ប្រាក់​សន្សំ​របស់​អ្នក​។ មនោសញ្ចេតនា ប្រឈមមុខ​នឹង​ការយល់ច្រឡំ​ស្តីបន្ទោស​របស់​គូស្នេហ៍​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ កុំ​ស្ងៀមស្ងាត់​ឲ្យ​ការយល់ច្រឡំ​ក្លាយជា​ទំនាស់​។ ទិស​ល្អ​ទិសពាយ័ព្យ តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ត្រូវ​ប្រយ័ត្ន​ដោះស្រាយ​បញ្ហា​ការងារ​មួយៗ ចៀសវាង​ឆេវឆាវ នាំ​ឲ្យ​កាន់​តែមាន​កំហុស​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​របស់​មានតម្លៃ ឬ​លុយកាក់​។ មនោសញ្ចេតនា ពុំមាន​ការឆ្លើយតប​ល្អ​ពី​មនុស្ស​ដែល​អ្នក​ចង់​បានជា​គូស្នេហ៍ នាំ​ឲ្យ​ផ្លូវចិត្ត​មិន​រីករាយ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ស្ថិរភាព អាច​ស្ងប់​ចិត្តបាន​។ វិនិយោគ​តូច ទោះបី​មិន​នាំមក​នូវ​ប្រាក់ចំណេញ​ច្រើនតែ​សុវត្ថិភាព គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​។ មនោសញ្ចេតនា បាន​ជួប​មនុស្ស​មានចិត្ត​គំនិត​ចុះសម្រុង​គ្នា​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ស្រុតចុះ​។ ការងារ​មានការ​ប្រែប្រួល​ច្រើន ត្រូវ​ត្រៀម​ស្មារតី​ប្រឈម​។ ថ្ងៃនេះ​ពុំ​ល្អ​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា ៖ ត្រូវ​លៃ​ពេល​នៅ​ជាមួយ​គូស្នេហ៍​ឲ្យ​បាន​ច្រើន ទើប​ទំនាក់ទំនង​រីកចម្រើន​ទៅមុខ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ផ្ទៃមេឃ , ខៀវ ។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ដោយសារ​មានគំនិត​ផ្ទុយ​ពី​ថ្នាក់លើ​ធ្វើ​ឲ្យ​ការងារ​របស់​អ្នក​ជួប​ឧបសគ្គ​ច្រើន​។ មិនត្រូវ​ប្រថុយប្រថាន​ក្នុងការ​វិនិយោគ ព្រោះ​ប្រឈម​ហានិភ័យ​ធំ​។ មនោសញ្ចេតនា កុំ​បង្ខំ​គូស្នេហ៍​ត្រូវ​ផ្លាស់ប្តូរ​តាម​ខ្លួន​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ , ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ល្អ​មធ្យម​។ ការងារ​ជួប​ការលំបាក​ច្រើន ត្រូវ​នឹងនរ​ប្រមូលផ្តុំ​អារម្មណ៍​ដើម្បី​ដោះស្រាយ​មួយៗ​។ ចំណាយ​ប្រាក់​អញ្ជើញ​ភ្ញៀវ​ក៏​ជា​វិធី​វិនិយោគ​រយៈពេល​វែង​សម្រាប់​ការងារ​របស់​អ្នក​។ មនោសញ្ចេតនា ផ្អែមល្ហែម , ជ្រាលជ្រៅ​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ​ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំរកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​ងាយ​ដោះស្រាយ​។ អាស្រ័យ​ដោយមាន​ផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អ ដូច្នេះ​ខ្ទង់​ចំណូល​ក៏​ទទួលបាន​យ៉ាង​គាប់ប្រសើរ​។ មនោសញ្ចេតនា​កាន់តែ​ក្តាប់​ណែន​ពេក​កាន់តែ​ងាយ​របូត​ពី​ដៃ​។ ទិស​ល្អ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម ស្វាយ​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់​មុន​ធ្វើការ​សម្រេចចិត្ត​។ ប្រយ័ត្ន​ពេល​បើកបរ​បញ្ចៀស​ការប៉ះទង្គិច និង​ខាតបង់​ប្រាក់​។ មនោសញ្ចេតនា ៖ ងាយ​មានការ​យល់ច្រឡំ​កើតឡើង​ធ្វើ​ឲ្យ​អ្នក​ទាំង​២ មាន​សង្គ្រាមត្រជាក់​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ សុខភាព​គឺជា​មាស កុំ​លោភ​ការងារ ធ្វេសប្រហែស​ចំពោះ​សុខភាព​ខ្លួនឯង​។ ថ្ងៃនេះ​អ្នកមាន​ឱកាស​បាន​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ធំ​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ​ពណ៌ ខៀវ បៃតង​។ អ្នក​យកអាសា​ឆ្នាំថោះ​៕​

spot_img
×