Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង​ឃាតកម្ម​លើ​បុរស​ម្នា​ក់នៅ​ឃុំ​ភ្លុក គឺ​ប្រពន្ធ កូនប្រុស និង​ប្អូនថ្លៃ យ​ក​ដំបង​វាយ​សម្លាប់ ចង​ដុំ​ថ្មទម្លាក់​ទឹកទន្លេ​

spot_img

ខេត្តស្ទឹងត្រែង​ ៖ ជនសង្ស័យ​ទាំង​បីនាក់​មានកូន​ម្ដាយ​និង​ប្អូនថ្លៃ​ដែល​ជាប់​ពាក់ព័ន្ធ ក្នុងករណី​ឃាតកម្ម​វាយ​បុរស​ម្នាក់​ចង​ដុំថ្ម​ទម្លាក់​នៅ​ឃុំ​ភ្លុក កំពុង ស្ថិតក្រោម​ការសាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​​ខេត្ត ហើយ​នៅ​ថ្ងៃទី​៨​កុម្ភៈ​ស្អែក​នេះ ជនសង្ស័យ​ទាំង ៣​នាក់​នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​។​

​ករណី​ឃាតកម្ម​លើ​បុរស​ម្នាក់ ដែល​គេ​ប្រទះឃើញ​អណ្តែត​ទឹក​កាលពី​ថ្ងៃទី ៤​ខែកុម្ភៈ​ឆ្នាំ ២០១៩ ក្នុង​ទន្លេសេសាន ខេត្តស្ទឹងត្រែង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​អធិការ​ស្រុក​សេ​សាន ស្រាវជ្រាវ​រកឃើញ​ហើយ នៅ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ គឺ​ត្រឹម​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​កើតហេតុ ព្រម​ទាំ​បាន​លាតត្រដាង ដឹង​ពី​ការពិត​ដែល​ឃាតក​នោះ គឺជា​កូនប្រុស​ជនរងគ្រោះ ព្រមទាំង​ប្រពន្ធ និង​ប្អូនថ្លៃ ។​

បើតាម​កា​បញ្ជាក់​ពី​លោក​វរសេនីយ៍ទោ ដួង ស៊ី​វុត្ថា​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ត្រូវ​កូន​សម្លាប់​នោះ​ឈ្មោះ ថង រិទ្ធី ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​។ ចំណែក​ជនដៃដល់​ជា​កូន​មាន​១​ឈ្មោះ រិទ្ធី សុ​មន្នី ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​(​កូន​) ២​ម្ដាយ​ឈ្មោះ ម៉េ​ត អាប់ ភេទ​ស្រី​អាយុ ៣៣ ឆ្នាំ​(​ប្រពន្ធ​) និង​ទី ៣ ឈ្មោះ ម៉េ​ត គី​ភេទ​ប្រុស​អាយុ ២២​ឆ្នាំ​(​ប្អូនថ្លៃ​) ជនរងគ្រោះ និង​ជនដៃដល់​មាន​ទីលំនៅ​ក្នុងភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

លោកនាយ​ការិយាល័យ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃកើតហេតុ​ប្ដី​ស្រវឹង បាន​ឈ្លោះ និង​ប្រពន្ធ រួមទាំង​កូន ពេលដែល​ឈ្លោះ​គ្នា​នោះ​ឪពុក បាន​យក​ដំបង​បម្រុង​វាយ ទៅលើ​កូន​តែ​កូន​ចាប់យក​ដំបង​បាន​ក៏​វាយ​ទៅលើ​ឪពុក​ចំនួន ២ ដំបង​ចំក្បាល​ផ្នែក​ខាងក្រោយ និង​មួយ​ដំបង​ទៀត​ចំ​ស្មា ធ្វើ​ឲ្យ​ឪពុក​ដេក​ស្ដូកស្ដឹង​ស្លាប់​ភ្លាមៗ​នៅលើផ្ទះ​តែម្ដង​។​

លោក​វរសេនីយ៍ទោ​បន្តទៀតថា តាម​ម្ដាយ​សារភាព ចំពោះមុខ​សមត្ថកិច្ច​ថា ក្រោយ​កើតហេតុ ជនដៃដល់​ជា​កូន​បាន​អៀវ​ឪពុក​ដែល​ស្លាប់​ហើយ ចុះទៅ​ក្នុង​ទន្លេ យក​ខ្មោច​ចង​សណ្ដូន​ជាមួយ​ថ្ម​ជាច្រើន​ដុំ ទម្លាក់​ចូលទៅក្នុង​ទឹក​ទន្លេសេសាន​។​

​លោក​បាន​រំលឹកថា​នៅ​ថ្ងៃទី ៤ ខែកុម្ភៈ ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​សាកសព​អណ្ដែត​ក្នុង​ទន្លេ ដែលមាន​ខ្សែ​ចង​ដុំថ្ម​ជាច្រើន​ដុំ ហើយ​បាន​រាយការណ៍ ទៅដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ រកឃើញថា​សាកសព​ត្រូវបាន​គេ​សម្លាប់​ចង​និង​ថ្ម​សណ្ដូន​ទម្លាក់​ទឹក ហើម​ស្អុយ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​
បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​នេះ កើតឡើង​អាជ្ញាធរ​ភូមិ​ឃុំ​បាន​ចុះ​ស្រាវជ្រាវ នៅតាម​ភូមិ​ក្នុង​ឃុំ​កើតហេតុ សួរ​សមាជិក​ក្រុមគ្រួសារ​មាន​បាត់​មនុស្ស​ឬទេ តែ​ក្រុមគ្រួសារ​ដែល​ត្រូវបាន​សម្លាប់​ហាក់បីដូច​មិនបាន​រាយការណ៍​ថា បាត់​មនុស្ស​នោះទេ​ហាក់បីដូច​ជាមាន​អា​ថ៍កំ​បាំង​។​

លោក​វរសេនីយ៍ទោ បានបញ្ជាក់​បន្ថែមថា បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​ហើយ មិន​ស្គាល់​អត្តសញ្ញាណ​នោះ ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ​លោក​ដួង​ស៊ី​វុត្ថា សហការ​​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន ចុះ​ស្រាវជ្រាវ​ក្នុងករណី​ខាងលើនេះ ទើប​ដឹងថា ផ្ទះ​ដែលជា​ឃាតករ បាត់​មនុស្ស​មិនបាន​រាយការណ៍ ហើយ​បាន​ចុះ​ស្រាវជ្រាវ ដល់ផ្ទះ​ជនរងគ្រោះ រកឃើញ​នូវ​វត្ថុតាង​ជាច្រើន​ដូចជា ខ្សែ​អន្ទាក់​ចង​សណ្តូន​ថ្ម​ទម្លាក់​ជនរងគ្រោះ ចូលទៅក្នុង​ទឹកជា​ភស្តុតាង ដែល​ដូច​ខ្សែ​អន្ទាក់​ដែល​នៅផ្ទះ​ជនរងគ្រោះ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​បីនាក់ ដែល​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ខាងលើនេះ មានកូន​ប្រុស ម្តាយ និង​ប្អូនថ្លៃ នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ​។​

លោកនាយ​ការិយាល័យ​បន្តថា នៅ​ថ្ងៃទី​៧​កុម្ភៈ បន្ទាប់ពី​មានការ​សាកសួរ​ជនដៃដល់​ជា​កូន មិន​ត្រូវបាន​សារភាពថា​ខ្លួន​បានសម្លាប់​ឪពុក​នោះទេ តែ​ម្ដាយ​បាន​សារភាព ចំពោះ​សមត្ថកិច្ច​ថា នៅ​ថ្ងៃកើតហេតុ​ប្តី​របស់គាត់ ឈ្លោះ​ជាមួយ​គាត់ និង​កូន ខឹង​ហើយ​បាន​យក​ដំបង បម្រុង​វ​វាយ​គាត់ និង​កូន ហើយ​កូន​ក៏បាន​ស្ទុះ​ទៅ​ឆក់យក​ដំបង​ពី​ឪពុក វាយ​ទៅលើ​ឪពុក​ចំនួន ២​ទៅ ៣ ដំបង បណ្ដាលឱ្យ​ស្លាប់​តែម្ដង ហើយ​អៀវ​ជនរងគ្រោះ​ចុះទៅ​ក្នុង​ទន្លេ និង​ចង​សណ្តូន​ថ្ម​ទម្លាក់​ទឹក ដើម្បី​បំបាត់ភស្តុតាង​។​

តែ​ទោះជា​យ៉ាងណា ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​សហការ ជាមួយ​អធិការដ្ឋាន​ស្រុក​សេសា​ន បាន​ចុះ​ស្រាវជ្រាវ​ដល់ផ្ទះ​រងគ្រោះ និង​បាន​រកឃើញ​នូវ​វត្ថុតាង និង​អាច​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នោះ ដែល​ជាប់​ពាក់ព័ន្ធ​។​ម្តាយ​បាន​សារភាពថា ប្ដី​គាត់​ពិតជា​ត្រូវ​បានកូន​វាយ​នឹង​ដំបង​ពិតប្រាកដ​មែន ហើយ​ក្នុង​ហេតុការណ៍​នោះ ជនដៃដល់​ជា​កូន​មិនបាន​សារភាពថា ខ្លួន​បាន​វាយ​សម្លាប់​ឪពុក​នោះទេ ហើយ​ក្នុង​ហេតុការណ៍​នេះ ក៏មាន​ប្អូនថ្លៃ​របស់គាត់ ពេលដែល​ឈ្លោះ​គ្នា​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ តែ​មិនបាន​ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​នោះទេ​ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×