Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ដែនដី កំណត់​ឲ្យ​ម្ចាស់​អគារ និង​ដី​ឡូ​តិ៍​នៅ​ខេត្ត​ព្រះសីហនុ រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង និង​ផ្លូវ​ជិះ​កង់​

spot_img

(​ភ្នំពេញ​) ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​លិខិត​មួយ​ជម្រាប​អភិបាលខេត្ត​ព្រះសីហនុ​លោក​យន្ត មីន តម្រូវ​ឲ្យ​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន អគារ​ការិយាល័យ អគារ​ស្នាក់នៅ សំណង់ និង​ម្ចាស់​កម្មសិទ្ធិ ដីឡូត៍ ដែល​កំពុង​អភិវឌ្ឍ សាងសង់ ឬ​បាន​សាងសង់​រួច​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​រៀបចំ​ចិញ្ចើមផ្លូវ​នៅមុខ​ដីឡូត៍ ឬ​អចលនវត្ថុ​របស់ខ្លួន ដោយ​ក្រាល​ថ្ម​ក្រា​នី​ត លើ​ចិញ្ចើមផ្លូវ​ពីមុខ​ទីតាំង​អចលនវត្ថុ​របស់ខ្លួន សម្រាប់​សាធារណជន និង​ជនពិការ អាចធ្វើ​ចរាចរណ៍​បាន​។​

​បើតាម​លិខិត​ណែនាំ​ផ្ញើ​ទៅកាន់​អភិបាលខេត្ត​ព្រះសីហនុ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​៦ ខែកុម្ភៈ កន្លងទៅនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​អះអាងថា ការកំណត់​ធ្វើបែបនេះ ដើម្បី​ធានាបាន​នូវ​សោភ័ណភាព​សាធារណៈ ទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​ការធ្វើដំណើរ​ដោយ​ថ្មើរជើង ប្រកបដោយ​សុខ​សុវត្ថិភាព សុខុមាលភាព និង​ភាពងាយស្រួល​ដល់​សាធារណជន​។ ម្ចាស់​អគារ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​អំពី​ការធ្វើសមាហរណកម្ម និង​ការតភ្ជាប់​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ ស្របតាម​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ទីតាំង​ភូមិសាស្ត្រ​។ ត្រូវ​រក្សា​សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថាន​ល្អ និង​សុខដុម​រមនា​ជាមួយ​អ្នកជិតខាង និង​សាធារណជន​ផងដែរ​ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×